(ភ្នំពេញ)៖ ផ្សារជីស៊ីអូរឫស្សី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញដំណើរការសាងសង់ និងច្រានចោលលើកឡើងមិនពិតរបស់អាជីរកមួយចំនួនតូច។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «សូមគោរពជូនដល់អតិថិជន និងបងប្អូនអាជីវករនៃផ្សារជីស៊ីអូរឫស្សី អោយបានជ្រាបថា ក្រុមហ៊ុនយើងខ្ញុំសូមធ្វើការច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត ដែលចុះផ្សាយ និងបងប្អូនអាជីរកមួយចំនួនតូចដែល បានង្កើត ការបំភ្លើសការពិត និងការបំផុសបំផុល ដែលធ្វើអោយខូតខាតដល់កិត្តិយសក្រុមហ៊ុន និងធ្វើបងប្អូនអាជីវករ មិនមានទំនុកចិត្តក្រុមហ៊ុនថាមិនមានទំនួសខុសត្រូវ និងមិនមានធ្វើសកម្មភាពសាងសង់»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននឹងធ្វើការរៀបចំកម្មវិធីបុកគ្រឹះសម្ពោធការដ្ឋានសាងសង់ ផ្សារជីស៊ីអូរឫស្សី នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣។ ហេតុដូចបានជំរាបជូនខាងលើនេះ សុំសាធារណជន និងបណ្ដាញសារព័ត៌មានផ្សេងៗមេត្តាជ្រាបជាព័ត៌មាន។

* សម្រាប់ព័ត៌មានលម្អិតអំពីគម្រោង សូមទំនាក់ទំនង : 𝟎𝟗𝟗 𝟑𝟑𝟏𝟎𝟏𝟓/𝟎𝟗𝟖 𝟑𝟑𝟏𝟎𝟏𝟓
* ទីតាំងការិយាល័យលក់៖ http://goo.gl/maps/GWCGx68hmUSVZnzJ9
* ផែនទីផ្សារ៖ https://maps.app.goo.gl/ce2gdNxEsEg1m8pf9
* ចូលរួមតេឡេក្រាមពួកយើង កុំឲ្យរំលងឱកាសទទួលបានប្រូម៉ូសិនថ្មីៗ៖ https://t.me/GCOrusseyMarket
* សម្រាប់ព័ត៌មាន និងកម្សាន្ត សូមតាមដានតិកតុក និង អ៊ីនស្តារក្រាម ៖https://www.tiktok.com/@gc_city_cambodia | * https://www.instagram.com/gc_orussey_market
* ផ្សារជីស៊ី អូរឫស្សី៖ មរតក - ប្រពៃណី - ចំណេះដឹង