(បរទេស)៖ ខ្សែស្រឡាយភាពយន្ត Action បាញ់បោះរបស់តារាសម្ដែង Tom Cruise គឺរឿង «MissionImpossible–Dead Reckoning Part One» ទើបតែបញ្ចេញ Trailer ថ្មីៗក្តៅៗ និងកាន់តែធ្វើឲ្យអ្នកតាមដាន អន្ទះសារចង់ទស្សនាកាន់តែខ្លាំង បន្ទាប់ពីរង់ចាំជាយូរ។ យ៉ាងណាមិញភាពយន្តហូលីវូដដ៏ល្បីមួយនេះ នឹងមកដល់ប្រទេសកម្ពុជា នៅអំឡុងពាក់កណ្ដាលខែកក្ដដា ឆ្នាំ២០២៣ ខាងមុខនេះ។

នៅក្នុង Part One នេះ Tom Cruise និងក្រុម IMF របស់លោកបានចាប់ផ្តើមបេសកកម្មដ៏គ្រោះថ្នាក់បំផុតរបស់ពួកគេ ដើម្បីតាមដានអាវុធថ្មីដ៏គួរឲ្យភ័យខ្លាច ដែលគំរាមកំហែងដល់មនុស្សជាតិទាំងអស់ មុនពេលវាធ្លាក់ទៅក្នុងដៃក្រុមមនុស្សអាក្រក់។ ជាមួយនឹងការគ្រប់គ្រងនៃអនាគត និងជោគវាសនារបស់ពិភពលោក ,កងកម្លាំងពីអតីតកាលរបស់ Tom Cruise បានប្រណាំងប្រជែង និងឈុតឆាកដ៏សាហាវនៅជុំវិញពិភពលោកចាប់ផ្តើម។ នេះគ្រាន់តែជាសាច់រឿងផ្តើមប៉ុណ្ណោះ ត្បិតនៅមានឈុតដ៏ជក់ចិត្តជាច្រើនទៀត។

ទំរាំតែថតបានពីមួយរឿងទៅមួយរឿង តារាសម្តែងវ័យ៦០ឆ្នាំរូបនេះ ក៏ត្រូវបានគេដឹងថា បានឆ្លងការការហាត់សមយ៉ាងហ្មត់ចត់ អស់រយៈពេលជាច្រើនខែមកហើយ បើនិយាយទៅទាំងការរៀនលោត Free Fall ទម្លាក់ខ្លួនពីលើអាកាសជាដើម ព្រោះក្នុងរឿងមានឈុតគ្រោះថ្នាក់ជាច្រើន។ ភាពយន្ត «Mission: Impossible–Dead Reckoning» នឹងចាក់បញ្ចាំនៅក្នុងប្រទេសកម្ពុជា អំឡុងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕