(បរទេស)៖ ក្រុមហ៊ុនខ្នាតយក្ស Meta Platform កំពុងរងការផាកពិន័យជាទឹកប្រាក់ប្រហែល ១.៣ពាន់លានដុល្លារដោយនិយតករឯកជនភាពឈានមុខគេរបស់សហភាពអឺរ៉ុប ជុំវិញការផ្ទេរទិន្នន័យអ្នកប្រើប្រាស់ទៅកាន់សហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាត និងត្រូវបានចាត់ទុកថាខុសច្បាប់ដែលបានកំណត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ពាក្យបណ្តឹងនេះត្រូវបានដាក់ដោយនិយតករការពារទិន្នន័យអ្នកប្រើប្រាស់អៀឡង់់ (DPC) ដែលតម្រូវឱ្យ Meta ត្រូវតែបង់ប្រាក់ចំពោះការមិនគោរពតាមកិច្ចព្រមព្រៀងដែលធ្វើឡើងរួមគ្នាដោយតុលាការសហភាពអឺរ៉ុបកាលពីឆ្នាំ២០២០ រួមជាមួយនឹងការខកខានមិនបំពេញកាតព្វកិច្ចការពារទិន្នន័យពលរដ្ឋអៀឡង់។ លើសពីការផាកពិន័យ Meta ត្រូវបានកំណត់រយៈពេល ៥ខែដើម្បីផ្អាកការផ្ទេរទិន្នន័យពលរដ្ឋអៀឡង់ទៅសហរដ្ឋអាមេរិក និងផ្តល់រយៈពេល ៦ខែដើម្បីបញ្ឈប់ដំណើរការផ្ទេរទិន្នន័យខុសច្បាប់ទាំងនេះទាំងអស់។

យោងតាមលោក Nick Clegg ដែលជាប្រធានកិច្ចការសកលនៅ Meta បានលើកឡើងថា Meta បានច្រានចោលពាក្យបណ្តឹងឧទ្ឋរណ៍ចំពោះសេចក្តីសម្រេចនេះរួមទាំង «ការផាកពិន័យមិនសមហេតុផល»។ តាមការបញ្ជាក់ Meta និងមិនយល់ព្រមបង់ការផាកពិន័យទៅអៀឡង់នោះទេ៕