(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានទទួលការទទួលស្គាល់ជាថ្មីម្តងទៀត សម្រាប់ដំណើរការដ៏ពិសេសរបស់ខ្លួន ដោយទទួលបានពានរង្វាន់ 2023 សម្រាប់ឧត្តមភាពក្នុងការច្នៃប្រឌិតក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជាពី Global Banking & Finance Review ដែលជាស្ថាប័នពត៌មានហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ល្បីល្បាញ ដែលមានទីស្នាក់ការ នៅចក្រភពអង់គ្លេស។

សមិទ្ធិផលមួយនេះ ឆ្លុះបញ្ចាំងពីក្រុមហ៊ុន Smart ដែលតែងតែខិតខំប្រឹងប្រែងបន្តបង្កើតនូវផលិតផល និងសេវាកម្មនានា ដើម្បីផ្តល់ជូននូវបច្ចេកវិទ្យាឈានមុខគេ សេវាកម្មដ៏ល្អឥតខ្ចោះ និងសេវាកម្ម អ៊ីនធើណែតចល័ត ដែលអាចទុកចិត្តបាន ជាមួយនឹងតម្លៃសមរម្យបម្រើជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ ផលិតផល និងសេវាកម្មថ្មីៗចុងក្រោយបង្អស់ ទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Smart ក្នុងការផ្តល់នូវបទពិសោធន៍ដ៏ ប្រសើរជូនដល់អតិថិជន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងការគ្របដណ្តប់បណ្តាញសេវា យ៉ាងទូលំទូលាយ។

តាំងពីដើមរៀងមក ក្រុមហ៊ុន Smart Axiata បានបន្តនាំមុខនូវក្នុងវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិត ដោយបានផ្លាស់ប្តូរ ជីវិតរបស់ប្រជាជនកម្ពុជាតាមរយៈការច្នៃប្រឌិតថ្មីទំនើបដូចជា កម្មវិធីSmartNas កម្មវិធីចម្រៀងPleng App កម្មវិធី Leng Center និង SmartPay ព្រមទាំងធានារ៉ាប់រង Smart Insurance ផងដែរ។ SmartNas គឺជាកម្មវិធីទូរស័ព្ទដៃរចនាឡើងសម្រាប់អតិថិជនក្នុងការឆែកមើលទិន្នន័យ ចំនួនទឹកប្រាក់ អ៊ិនធឺណិត និងអត្ថប្រយោជន៍ផ្សេងៗ ខណៈដែលកម្មវិធី Pleng ផ្តល់នូវបទពិសោធន៍កម្សាន្តថ្មីៗពីសិល្បករក្នុងស្រុក និងអន្តរជាតិ។ Leng Center គឺជាកម្មវិធីពិសេសសម្រាប់ បទពិសោធន៍កីឡាអេឡិចត្រូនិច (eSports) ហើយ SmartPay ផ្តល់ការទូទាត់ បែបឌីជីថលតាមទូរស័ពដល់ អ្នកប្រើប្រាស់រាប់លាននាក់។ ទន្ទឹមនឹងនោះផងដែរ Smart Insurance គឺជាដំណោះស្រាយ ធានារ៉ាប់រងប្រកបដោយភាព ច្នៃប្រឌិតសម្រាប់ប្រជាជនកម្ពុជា។

សមិទ្ធិផលផ្សេងៗរបស់ក្រុមហ៊ុន ដែលរួមមាន កម្មវិធី SmartNas កម្មវិធី Pleng App កម្មវិធី Leng Center SmartPay និងធានារ៉ាប់រង Smart Insurance មានគោលបំណងផ្តល់ជូននូវបទពិសោធន៍ថ្មី ពេញលេញ និងល្អបំផុតតាម ដែលអាចធ្វើទៅបាន សម្រាប់អតិថិជនរបស់ Smart Axiata ហើយក្រុមហ៊ុនកំពុងបន្តស្វែងរកមធ្យោបាយថ្មីៗ ដើម្បីផ្តល់នូវភាពច្នៃប្រឌិត និងកែលម្អបទ សម្រាប់ពិសោធន៍ប្រើប្រាស់របស់អតិថិជនខ្លួនផងដែរ។ ស្នាដៃទាំងអស់នេះ បានធ្វើឲ្យក្រុមហ៊ុន Smart Axiata ក្លាយជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនទូរគមនាគមន៍ ប្រកបដោយភាពច្នៃប្រឌិតលំដាប់ពិភពលោកផងដែរ។

ទន្ទឺមនឹងនេះផងដែរ ក្នុងឆ្នាំ២០២៣នេះ កម្មវិធី SmartNas និង Plengបានជាប់ចំណាត់ថ្នាក់ស្ថិត ក្នុងចំណោមកម្មវិធីពេញនិយមបំផុតទាំងដប់ក្នុងប្រទេសកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Ziad Shatara បានបង្ហាញពីក្តីសោមនស្សរីករាយក្នុងការទទួលបាន ពានរង្វាន់មួយនេះ ដោយលោកបានលើកឡើងថា «ភាពជោគជ័យរបស់ក្រុមហ៊ុន Smart គឺបានមកពីការគាំទ្រ ពីសំណាក់អតិថិជន និងសេវាកម្មប្រកបដោយគុណភាពរបស់ក្រុមហ៊ុន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងភាពស្មោះត្រង់របស់អតិថិជន របស់យើង ដែលបានធ្វើឲ្យសម្រេចបាននូវសមិទ្ធផលនេះ និងសមិទ្ធផលផ្សេងៗទៀត។ យើងនៅតែប្តេជ្ញាចិត្តក្នុង ការផ្តល់ជូនអតិថិជនរបស់យើងនូវបច្ចេកវិទ្យាទំនើបៗ និងសេវាកម្មដ៏ល្អឥតខ្ចោះដែលបំពេញតម្រូវការ របស់ពួកគេ»

ពានរង្វាន់ពី Global Banking & Finance Review កាន់តែពង្រឹងជំហររបស់ក្រុមហ៊ុន Smart ក្នុងនាមជាក្រុមហ៊ុនបណ្តាញទូរគមនាគមន៍នាំមុខគេនៅកម្ពុជា ដែលតែងតែចូលរួមចំណែក ក្នុង ការអភិវឌ្ឍវិស័យដ៏សំខាន់មួយនេះ ខណៈដែល ពួកគេបន្តភាពរីកចម្រើនក្នុងបេសកកម្មរបស់ខ្លួន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា៕