(ភ្នំពេញ)៖ ក្រុមហ៊ុន IS LAND PLC ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារមូលប័ត្រកម្ពុជា បានប្រកាសថា លោកនីកូ ដែលជាតារាចម្រៀង និងសិល្បករដ៏ល្បី ល្បាញក្នុងឧស្សាហកម្មកម្សាន្តក្នុងប្រទេសកម្ពុជា ធ្វើជាទូតសុច្ឆន្ទៈ សម្រាប់ The Garden Residency ។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅថ្ងៃទី21 ខែឧសភា ឆ្នាំ 2023 នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុន និងទូតសុច្ឆន្ទៈ ។

ក្នុងការអបអរសាទរពិធីចុះហត្ថលេខា ការប្រគុំតន្ត្រីអន ឡាញមួយត្រូវបានឧបត្ថម្ភដោយ JS Land Plc ដែលបានទាក់ទាញអ្នកទស្សនាតាមអ៊ីនធឺណិតជាច្រើន ដើម្បីទស្សនាការប្រគុំតន្ត្រីនេះ។

តាមរយៈភាពជាដៃគូជាមួយ NICO The Garden Residency មានគោលបំណងពង្រឹងវត្តមានរបស់ខ្លួនបន្ថែមទៀត ចូលរួមជាមួយទស្សនិកជនកាន់តែទូលំទូលាយ។ ភាព ជាដៃគូនេះតំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្ដល់នូវផលិតផល និងបទពិសោធន៍ ពិសេសដែលបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងដល់ជីវិតរបស់អតិថិជន។

ក្នុងពិធីចុះហត្ថលេខានេះ ឧកញ៉ា កូយ ឡេ សាន ប្រធានប្រតិបត្តិនៃក្រុមហ៊ុន JS LAND PLC បានសម្តែងក្តីរំភើបរីករាយចំពោះកិច្ចសហការនេះ ។

«យើងជឿជាក់ថា លោក នីកូ គឺសមឥតខ្ចោះសម្រាប់ក្រុមហ៊ុនរបស់យើង ហើយនឹងជួយយើងក្នុងការ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់កាន់តែមានន័យ។ គាត់មានឥទ្ធិពលយ៉ាងខ្លាំង លើប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្នុងឧស្សាហកម្មកម្សាន្ត។ គាត់ជាបុគ្គលដែលមាន ទេពកោសល្យ និងសមិទ្ធិផលមិនគួរឱ្យជឿ ដែលបង្កប់នូវតម្លៃ និងឧត្តមគតិដូចគ្នា ក្រុុមហ៊ុនរបស់យើង ហើយយើងជឿជាក់ថា គាត់នឹងជួយយើងមិនត្រឹមតែបង្កើតការយល់ដឹងអំពីម៉ាកយីហោប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការលក់ផងដែរ តាមរយៈការប្តេជ្ញាចិត្ត របស់ នីកូ បន្ថែមទៀតនោះ»។ នេះបើតាមការលើកឡើងរបស់ ឧកញ៉ា កូយ ឡេ សាន ។

លោកនីកូ «ខ្ញុំប្តេជ្ញាលើកកម្ពស់តម្លៃ The Garden_ Residency ដែលជារបៀបរស់នៅបែបយុវវ័យ ទាន់សម័យ និងទំនើប។ ខ្ញុំយល់ពីទំនួលខុសត្រូវដែលភ្ជាប់មកជាមួយតួនាទីនេះ ហើយខ្ញុំសន្យាថានឹងអនុវត្តរូបភាពម៉ាកដោយអស់ពីសមត្ថភាពដែលខ្ញុំអាចធ្វើបាន»។

ក្នុងនាមជាទូតសុច្ឆន្ទៈ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអនាគត របស់ The Garden Residency ។

តាមរយៈឥទ្ធិពល ភាពជឿជាក់ និងការយកចិត្ត ទុកដាក់របស់ នីកូ នឹងរួមចំណែកក្នុងការកសាងការយល់ដឹងអំពីម៉ាកយីហោ ជំរុញការជឿទុកចិត្ត និងភាពស្មោះត្រង់ក្នុងចំណោមអតិថិជន និងជំរុញឱ្យម៉ាក យីហោរីកចម្រើន និងជោគជ័យ៕