(បរទេស)៖ តាមរយៈការផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធីមួយនាពេលថ្មីៗនេះ តារាសម្តែងម្នាក់ក្នុងរឿង «Fast X» គឺលោក Alan Ritchson បានបង្ហើបថា កំពូលតារាសម្តែងល្បីឈ្មោះ Keanu Reeves ដែលជាតួអង្គ John Wick នោះ ដំបូងឡើយត្រូវបានផលិតករ គ្រោងឲ្យសម្តែងជាតួចិត្តអាក្រក់ឈ្មោះ Aimes ប៉ុន្តែត្រូវបានខកខាន ដោយសារពេលវេលាមិនអំណោយផល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

លោក Ritchson បាននិយាយថា ជាទូទៅកិច្ចព្រមព្រៀងនេះ គឺប្រសិនបើគ្មានបញ្ហា ដូចជាការបិទខ្ទប់ដោយសារកូវីដ-១៩ ឬអាកាសធាតុនោះទេ វាគួរតែដំណើរការល្អ ហើយប្រហែលពីរសប្តាហ៍ក្រោយមក យើងទទួលបានព័ត៌មានថា យើងនឹងទទួលរងគ្រោះដោយព្យុះទឹកកកដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ Winnipeg។ ផលិតកម្មទាំងអស់ត្រូវបានបិទ។ វាជាការខកចិត្ត... ប៉ុន្តែសំណាងល្អដែលយើងបានធ្វើវាចេញ ហើយពួកគេអាចជំរុញកាលបរិច្ឆេទបន្ថែមទៀត…»។ ដោយសារឧបសគ្គផ្នែកពេលវេលានេះ តារាសម្ដែង Keenu Reeves រវល់ជាប់ថត «John Wick: Chapter 4» និងបញ្ហាជម្ងឺកូវីតនៅរាលដាល ទើបតួអង្គនេះធ្លាក់ទៅលើតារាសម្ដែង Alan Ritchson វិញ។

គួរជម្រាបថា មិនមែនជាលើកទី១ទេ ដែល Keenu Reeves មិនបានសម្ដែងក្នុងខ្សែស្រឡាយ «Fast and Furious» ត្បិតកាលពីរឿង «Fast & Furious Presents: Hobb & Shaw»  ឆ្នាំ២០១៩ ក៏មិនបានសម្ដែងម្ដងដែរ។ តែយ៉ាងណាភាពយន្ត «Fast X» នៅសល់២ភាគទៀត សង្ឃឹមថា Keenu Reeves នឹងបានមកសម្ដែងក្នុងរឿង «Fast»