(ភ្នំពេញ)៖ មេម័រ (MÉMOIRE) មានន័យថាការចងចាំ ហេតុនេះលើសពីសុវត្ថិភាពផ្នែកវេជ្ជសាស្ត្រ ដែលក្រុមគ្រូពេទ្យឯកទេសនៃ មេម័រ ប្តេជ្ញាផ្តល់ជូននូវការចងចាំដ៏រីករាយក្នុងកំឡុងពេលស្នាក់នៅរបស់លោកអ្នក។

មេម័រ មិនត្រឹមតែបំរើសេវាកម្មផ្នែកសម្ភព និង កុមារ ២៤ម៉ោងជារៀងរាល់ថ្ងៃ ប៉ុន្តែមេម័របានវិវឌ្ឍន៍ខ្លួនជាមជ្ឈមណ្ឌលឯកទេសពហុវេជ្ជសាស្ត្រដ៏ថ្មីស្រឡាងមួយ ដែលត្រូវបានបង្កើតឡើងដោយចក្ខុវិស័យធំៗ ចំនួន ០៣រួមបញ្ចូលគ្នា។

ចក្ខុវិស័យដ៏សំខាន់បំផុតទី១ គឺផ្តល់ជូនអតិថិជន នូវសុវត្ថិភាពបច្ចេកទេសវេជ្ជសាស្ត្រគ្រប់ឯកទេសក្នុងកំរិតខ្ពស់៖

*មេម័រ ជាសម្ភពតែមួយគត់ដែលមានទទួលការប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកជម្ងឺឆ្លងនៅនឹងកន្លែងផ្ទាល់។ លើសពីនេះយើងមានវេជ្ជបណ្ឌិតឯកទេសសណ្តំ ប្រពោធនកម្ម ឯកទេសវេជ្ជសាស្ត្រទូទៅ និង ឯកទេសវះកាត់ទូទៅ ដែលសុទ្ធតែបានបញ្ចប់ការសិក្សាផ្នែកឯកទេសពិតប្រាកដ ទាំងក្នុង និង ក្រៅប្រទេស។

*មេម័រ ផ្តល់ជូននូវការពពោះ និងការសម្រាលជាមួយនឹងហានិភ័យក្នុងកំរិតទាបបំផុត ព្រោះយើងមានសមត្ថភាពផ្តល់ជូននូវដំណោះស្រាយបញ្ហាសុខភាពជាមួយវេជ្ជបណ្ឌិតច្រើនឯកទេសក្នុងពេលតែមួយ ទាំងខណៈពេលពពោះកំឡុងពេលសម្រាល និងក្រោយសម្រាលរួច។

*គ្រប់ដៃគូសហការអមវេជ្ជសាស្ត្រទាំងក្នុង និងក្រៅប្រទេស សុទ្ធតែត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់ ដើម្បីធានាប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ និងសុក្រឹតភាពនៃលទ្ធផលវិភាគ ទាំងសម្រាប់ការពិនិត្យ និង សម្រាប់លទ្ធផលក្រោយការព្យាបាល ឬការវះកាត់របស់អតិថិជនគ្រប់រូប។

ចក្ខុវិស័យទី២ ទំនើបកម្មនៃសំភារៈបច្ចេកទេស៖

*ម៉ាស៊ីនអេកូសាស្ត្រជំនាន់ថ្មី ផ្តល់ការពិនិត្យបានជាក់លាក់ ពិសេសអេកូសាស្ត្រ Ultra HD ដែលអាចមើលមុខបុត្រធីតារបស់លោកអ្នកបានច្បាស់ល្អ។

*អេកូសាស្ត្រតាមទ្វារមាស និង អេកូសាស្ត្រផ្នែកសុដន់ដែលមានគុណភាពខ្ពស់ នឹងផ្តល់ប្រសិទ្ធភាពកាន់តែប្រសើរដល់ការធ្វើរោគវិនិច្ឆ័យគ្រប់បញ្ហារោគស្ត្រី ។

*ការពិនិត្យអេកូបេះដូងនៅកន្លែងផ្ទាល់ ការសិក្សាពីចង្វាក់បេះដូងម្តាយ និង ការតាមដានចង្វាក់បេះដូងទារកដោយម៉ាស៊ីនអេឡិចត្រនិច ផ្តល់នូវការសម្រាលដែលមានការព្រៀងទុកជាមុន និង មានសុវត្ថិភាពកំរិតខ្ពស់។

*ផ្តល់ជូនអតិថិជននូវការសម្រាលជាមួយនឹងសំភារៈដាច់ដោយឡែក ទាំងសម្រាលធម្មជាតិ និង សម្រាលដោយការវះកាត់។ គ្រប់សំភារៈបច្ចេកទេសទាំងអស់ត្រូវបានសម្លាប់មេរោគត្រឹមត្រូវ និង វេចខ្ចប់ដាច់ដោយឡែកពីគ្នា។

*បន្ទប់សម្រាល បន្ទប់វះកាត់ បន្ទប់តាមដានមាតានិងទារកក្រោយសម្រាល ត្រូវបានរៀបចំតាមស្តង់ដារបច្ចេកទេសច្បាស់លាស់ និង មានបំពាក់អំពូលសម្លាប់មេរោគខាងក្នុងរួចជាស្រេច ដើម្បីការពារការឆ្លងរោគក្នុងកំរិតអតិបរមា។

ចក្ខុវិស័យទី៣ គឺរចនាបទពិសេសនៃអគារ៖

*ភាពអំណោយផលនៃទីតាំង ដែលស្ថិតក្នុងតំបន់ទីប្រជុំជន និង ក្បែរផ្សារទំនើប អ៊ីអន២ ផ្តល់ជូនលោកអ្នកនូវភាពងាយស្រួលទាំងសម្រាប់ការស្នាក់នៅ និង ការស្វែងរកការផ្តល់សេវាកម្ម។

*ទីធ្លាធំទូលាយជុំវិញអាគារ នឹងបំបាត់ការបារម្ភរឿងបញ្ហាចំណតយានយន្ត ទាំងពេលមកទទួលសេវា និង សម្រួលដល់បងប្អូន មិត្តភក្រ្តក្នុងពេលមកសួរសុខទុក្ខ។

*ភាពស៊ីវិល័យរបស់បន្ទប់ស្នាក់នៅនីមួយៗ សួនច្បារតាមផ្នែកផ្សេងៗនៃអគារ នឹងបន្ថែមបរិយាកាសស្រស់ស្រាយ ដែលធ្វើអោយលោកអ្នកមិនមានអារម្មណ៍ថាកំពុងតែស្នាក់នៅក្នុងមន្ទីរពេទ្យ។

*ការរចនាបន្ថែមកញ្ចក់មុខដ៏ធំ និង បង្អួច ជួយផ្ដល់ទាំងខ្យល់អាកាសធម្មជាតិ សម្រួលដល់អារម្មណអោយឆាប់ធូរស្បើយក្រោយសម្រាល និង ផ្តល់ពន្លឺគ្រប់គ្រាន់ ងាយស្រួលសម្រាប់ការទទួលពន្លឺថ្ងៃពេលព្រលឹម ដល់មាតា និង បុត្រដែលទើបប្រសូត ។

*ការបែងចែកដាច់ដោយឡែកតាមជាន់ រវាងផ្នែកពិនិត្យជម្ងឺក្រៅ(OPD Ward ) បន្ទប់សម្រាក(IPD ward ) និង បន្ទប់សម្រាល ( Pre and Post Delivery Ward ) នឹងផ្តល់អារម្មណ៍ផាសុកភាព និង ឯកជនភាពដល់អតិថិជនដែលអញ្ជើញមកទទួលសេវាកម្មប្រភេទផ្សេងៗគ្នា៕

ព័ត៌មានលម្អិត៖

 https://www.facebook.com/memoireclinic?mibextid=ZbWKwL