(ភ្នំពេញ)៖ ផ្សារជីស៊ី អូរឫស្សី នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីបើកបំភ្លឺភ្លើងរបស់ការិយាល័យ លក់តូប ផ្សារជីស៊ី អូរឫស្សីជាផ្លូវការ ក្នុងកម្មវិធី Light On Ceremony ដែលកម្មវិធីនេះបានទាក់ទាញ ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សាធារណជន ដែលបានធ្វើដំណើរឆ្លងកាត់ដោយភ្លើងចម្រុះពណ៌យ៉ាងស្រស់ ស្អាតដែលមិនធ្លាប់មានពីមុនមក។

កម្មវិធីនេះបានរៀបចំឡើងនៅការិយាល័យលក់ផ្សារជីស៊ី អូរឫស្សី ដែលមានទីតាំស្ថិតនៅតាម បណ្តោយមហាវិថីសហព័ន្ធរុស្សី ចុះពីស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហុយ ចម្ងាយប្រមាណ៥០០ម៉ែត្រ។

ផ្សារជីស៊ី អូរឫស្សីជាផ្សារទំនើប បែបប្រពៃណី ស្ថិតនៅតំបន់សក្តានុពលខ្លាំង ដែលហ៊ុមព័ទ្ធដោយ ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សាលារៀន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើន ដែលជាទីប្រជុំជន ដែលក្នុងថ្ងៃអនាគតផ្សារនេះ នឹងក្លាយជាផ្សារដែលប្រមូលផ្តុំដោយអាជីវករបោះដុំ លក់រាយជាច្រើន លើសពីនេះទៅទៀតយើងក៏មាននូវទីធ្លាធំទូលាយសម្រាប់ប្រារព្ធនូវកម្មវីធីផ្សេងដូចជា ការប្រគុំតន្រ្តី ផ្សាររាត្រីជាដើម។

នៅក្នុងកម្មវិធីនោះផងដែរ លោក Ricky Lai ដែលជាអគ្គនាយក (Group CEO) នៃក្រុមហ៊ុនGCCបាន លើកឡើងអំពីទស្សនៈវិស័យវិជ្ជមាននៃផ្សារជីស៊ី អូរឫស្សី ដែលនឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត ទិញទំនិញ និងមកវិនិយោគលើការនាំចូលទំនិញពីបរទេសមកកាន់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។

ផ្សារជីស៊ី អូរឫស្សី ជាស្ថាបត្យកម្មថ្មីស្រឡាង ដែលរួមបញ្ចូលនូវការរចនាបែបទំនើប និងបុរាណ ដែលផ្តោតសំខាន់លើលំហូរនៃខ្យល់ និងផាសុកភាពដល់អាជីវករ និងភ្ញៀវផងដែរ លើសពីនេះទៅទៀតទីតាំងក៏ស្ថិត នៅកន្លែងដែលប្រជាជនរស់នៅច្រើន ដូចនេះផ្សារជីស៊ី អូរឫស្សីគឺបានបង្ករនូវភាពងាយស្រួលច្រើនដល់ប្រជាជនរស់ នៅក្នុងតំបន់នោះផងដែរ។

រីឯលោក Alex Yu Kaki ដែលជា Chairman នៃក្រុមហ៊ុន GCC ពិតជារីករាយក្នុងការបង្កើតកម្មវិធី Light On Ceremony នេះណាស់ដោយសារកម្មវិធីនេះជាឱកាសសម្រាប់ អ្នកវិនិយោគ អាជីវករ និងសាធារណជន អាចពិភាក្សាផ្លាស់ប្តូរយោបល់អំពីអាជីវកម្មរបស់ពួកគាត់ និងការវិនិយោគនានានៅផ្សារជីស៊ី អូរឫស្សី។

អ្វីដែលពិសេសនោះ កម្មវិធីLight On Ceremony មានបញ្ចាំងភ្លើងពណ៌យ៉ាងស្រស់ស្អាតនាពេលរាត្រី ដែលធ្វើអោយសម្រស់នៅមុខការិយាល័យលក់ផ្សារជីស៊ី អូរឫស្សី មានភាពទាក់ទាញដល់សាធារណជនដែលធ្វើដំណើរតាមដងផ្លូវ ។
ការសម្តែងដោយមានបំពាក់ភ្លើង LED រឹតតែប្លែកភ្នែក ការលោតម៉ុងសាយ និង ការបាញ់កាំជ្រួចដើម្បីអបអរសាទរ បានញ៉ាំងអោយកម្មវិធីនេះកាន់តែសប្បាយ និងធ្វើអោយសាធារណជនលាន់មាត់សសើរជាច្រើនអ្នក។

គួរបញ្ជាក់ថា បន្ទាប់ពីកម្មវិធី Light On Ceremony ផ្សារជីស៊ី អូរឫស្សី នឹងរៀបចំកម្មវិធីដ៏ធំមួយទៀត គឺកម្មវិធីបុកគ្រឹះសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុននេះ ដែលផ្សារនេះមានកម្ពស់៦ជាន់ មានផ្ទៃដីរហូតដល់ជាង ៤.៥ហិចតា រួមទាំងមានចំណតយានយន្តធំលាយ និងទីធ្លាសម្រាប់កម្សាន្តទៀតផង។

ផ្សារជីស៊ី អូរឫស្សី៖ មរតក - ប្រពៃណី - ចំណេះដឹង
សម្រាប់ព័ត៌មានលម្អិតអំពីគម្រោង សូមទំនាក់ទំនង: 𝟎𝟗𝟗 𝟑𝟑𝟏𝟎𝟏𝟓/𝟎𝟗𝟖 𝟑𝟑𝟏𝟎𝟏𝟓
* ហ៊េ្វសប៊ុកៈ https://www.facebook.com/gc.orusseymarket​​
* ផែនទី៖ https://maps.app.goo.gl/ce2gdNxEsEg1m8pf9
* ចូលរួមតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ៖ https://t.me/GCOrusseyMarket