(ឡុងដ៍)៖​ ខ្សែបម្រើក្លិប Crystal Palace កីឡាករ Eberechi Eze បានទទួលការកោះហៅជាលើកដំបូងរបស់លោក លេងឲ្យក្រុមជម្រើសជាតិអង់គ្លេស ខណៈគ្រូបង្វឹក Gareth Southgate បានរៀបចំក្រុមសម្រាប់ការប្រកួតជម្រុះ Euro 2024 នៅខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

បុរសវ័យ ២៤ឆ្នាំ គឺជាកីឡាករម្នាក់គត់ ដែលមិនទទួលបានការកោះហៅ សម្រាប់ការជ្រើសរើសសមាជិក ២៥នាក់ សម្រាប់ការប្រកួតចំនួន ២លើក ក្នុងពូល C ពោលគឺការប្រកួតក្រៅទឹកដី ប៉ះក្រុមម៉ាល់តា និងក្នុងពេលធ្វើម្ចាស់ផ្ទះ ទទួលក្រុមម៉ាសេដូន។

អង់គ្លេស កំពុងស្ថិតនៅកំពូលតារាងពូល C បន្ទាប់ពីឈ្នះការប្រកួតក្រៅដី នៅប្រទេសអ៉ីតាលី ហើយបន្ទាប់មកការធ្វើជាម្ចាស់ផ្ទះទទួលក្រុមអ៊ុយក្រែន។

អតីតកីឡាករលេងឲ្យក្លិប Queens Park Rangers, Eze បានចាប់ផ្តើមលេងឲ្យក្លិប Palace ដោយរកគ្រាប់បាល់បាន ៦គ្រាប់ ក្នុងការប្រកួត ៨លើកចុងក្រោយនេះ៕