(ភ្នំពេញ)៖ ឆាកដ៏ធំរបស់ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert សហការជាមួយនឹងផលិតកម្មហ្គាឡាក់ស៊ីណាវាត្រា នឹងខិតទៅជួបបងប្អូនខាងបាត់ដំបង នៅថ្ងៃ២៧ និង២៨ ខាងមុខនេះ ដោយមានការផ្សាយផ្ទាល់ (Live) នៅលើហ៊្វេសប៊ុកផេកផ្លូវការរបស់ CAMBODIA BEER ចាប់ពីម៉ោង ៨យប់តទៅ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានការចាប់សន្លឹកឆ្នោតរកអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ២គ្រឿង និងរង្វាន់ជាច្រើនទៀត ក្នុងការប្រគំតន្រ្តីផងដែរ។

ដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់ម៉ូតូ បងប្អូនគ្រាន់តែទិញ ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោត ក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗក្នុងលក្ខខណ្ឌបងប្អូន ត្រូវតែនៅ ពេលដែលពិធីករហៅឈ្មោះ និងលេខសន្លឹកឆ្នោត។

ជាក់ស្តែង កាលពីសប្តាហ៍មុនក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជនសំណាង២រូបដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ក្នុងការប្រគំតន្រ្តី Cambodia Mega Concert ក្នុងខេត្តកំពតដែលអ្នកទាំងពីរមានឈ្មោះ៖ ភូ គីម ស៊ុយ រស់នៅខេត្តកំពត និង ផាន សំភុត រស់នៅខេត្តកំពត។

ក្នុងកម្មវិធីដដែលនោះ ភេសជ្ជៈប៉ូវកម្លាំងវើកក៏បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន៣គ្រឿង ជូនដល់អតិថិជន ៣រូប មកពីខេត្តកំពតមានឈ្មោះ៖ កែវ ចិន, ជិន ណាគ្រី និង ភេង លក្ខ័ណា។

តោះ! ចុងសប្តាហ៍ មកមើល Concert ជាមួយគ្នាណា! ជួបជាមួយតារាល្បីៗពីផលិតកម្មហ្គាឡាក់ស៊ីណាវាត្រារួមមាន៖ ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀត ហើយក្រេបយករសជាតិដ៍ស្រស់របស់ CAMBODIA BEER៕

ហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
ពិសាដោយការទទួលខុសត្រូវ