(ភ្នំពេញ)៖ កាលវិភាគការប្រកួតរបស់ពូល J ទាំងអស់នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា កម្រិតអាយុ U-23 និងធ្វើការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2024 (Qualification), ដែលវគ្គជម្រុះនេះនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយជុំផ្តាច់ព្រ័ត្រធ្វើនៅប្រទេសកាតា ដែលមាន ១៦ក្រុមចូលរួម។

ប្រកួតដំបូងក្រុម U23 កម្ពុជា ជួបក្រុមលីបង់ នាថ្ងៃទី០៦ រួចបន្តប៉ះក្រុមម៉ុងហ្គោលី នៅថ្ងៃទី០៩ និងជួបក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ខណៈវគ្គជម្រុះនេះមានចំនួន ៤៣ក្រុម ដែលបានបែងចែកជា ១១ពូល នឹងមានត្រឹមតែ ១៥ក្រុមប៉ុណ្ណោះដែលនឹងទទួលបានកៅអីទៅកាន់ការប្រកួត AFC U23 Asian Cup នៅប្រទេសកាតា ឆ្នាំ២០២៤។

បញ្ជាក់ផងថា កាលវិភាគការប្រកួតវគ្គជម្រុះសម្រាប់ ១១ពូល និងគ្រោងធ្វើឡើងនៅចាប់ពីថ្ងៃទី០៤-១២ ខែកញ្ញា ឆ្នាំ២០២៣ ដែលមាន ៤៣ប្រទេសចូលរួម ខណៈក្រុមកម្ពុជា ក៏មានជំនួបមិត្តភាពជាមួយក្រុមបង់ក្លាដែស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

សម្រាប់ជុំផ្តាច់ព្រ័ត្រនៅប្រទេសកាតា និងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤៕