(ភ្នំពេញ)៖ សំណាងផ្ទួនៗហៀរចូលអ្នកខេត្តកណ្តាល! លោក ពៅ បារាំង អតិថិជនសំណាងជាងគេដែលបានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ក្រោមក្រវិលកំប៉ុង CAMBODIA BEER បានមកយករង្វាន់នៅការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert កាលពីសប្តាហ៍មុននៅខេត្តកពង់ឆ្នាំង ហើយទិញផលិតលផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសស្រាប់តែឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីមួយទៀតពីការចាប់សន្លឹកឆ្នោតផ្សងសំណាងក្នុងការប្រគំតន្ត្រី។ ក្រៅពី ពៅ បារាំង ខ្មែរ ប៊ែវើរីជីស ក៏ចូលរួមអបអរសាទរដល់លោក ង៉ែត អូន រស់នៅខេត្តបន្ទាយមានជ័យ ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពីការចាប់សន្លឹកឆ្នោតដូចគ្នា។

ដើម្បីឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី បងប្អូនគ្រាន់តែទិញផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗក្នុងលក្ខខណ្ឌបងប្អូនត្រូវតែនៅពេលដែលពិធីករហៅឈ្មោះនិងលេខសន្លឹកឆ្នោត។

អ្នកដែលមកទទួលរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ពី CAMBODIA BEER ក្នុងការប្រគំតន្ត្រីមានចំនួន ៣រូប រួមទាំង ពៅ បារាំង និង២រូបទៀតគឺ វ៉ន ហ៊ីម និង ហេង សុខា ហើយអ្នកដែលមកទទួលរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី មាន១រូប គឺ អ៊ិន សុខុម។

ឆាកដ៏ធំរបស់ The Voice x Cambodia Beer Tour Concert និងខិតរំកិលទៅទីតាំង បន្ទាយ អា ៣ អ្នកលឿង ខេត្តព្រៃវែង ចុងសប្តាហ៍ថ្ងៃទី២៧ និង២៨ នេះហើយ។ តោះ! មករាំលេងសប្បាយនៅការប្រគំតន្រ្តីទាំងអស់គ្នា និងទទួលបានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ២គ្រឿង និងរង្វាន់ជាច្រើនទៀត៕

CAMBODIA BEER រូបរាងប្រណិត រសជាតិឆ្ញាញ់អស្ចារ្យ!
Live ផ្ទាល់ក្នុងហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
ពិសាដោយការទទួលខុសត្រូវ