(ភ្នំពេញ)៖ ស្ត្រីម្នាក់នៅខេត្តសៀមរាបមានឈ្មោះ មៀន យួន ជាអតិថិជន សំណាងម្នាក់របស់ CAMBODIA BEER បានប្រាប់ឲ្យដឹងថា គាត់លក់មាន់មួយថ្ងៃហ្នឹងបានតែ២ក្បាលតែប៉ុណ្ណោះ តែមកបានលាភធំឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី១គ្រឿង ពេលមកមើលការប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert។

ក្រៅពី មៀន យួន, ខ្មែរ ប៊ែវើរីជីស ក៏បានរកឃើញអតិថិជនមួយរូបទៀតផងដែរដែលបានឈ្នះរង្វាន់ម៉ូតូពីការចាប់សន្លឹកឆ្នោតមានឈ្មោះ ព្រៀន វុន រស់នៅខេត្តសៀមរាប។

ដើម្បីមានសំណាងឈ្នះរង្វាន់ម៉ូតូដូចអ្នកទាំងពីរខាងលើ បងប្អូនគ្រាន់តែទិញផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗក្នុងលក្ខខណ្ឌបងប្អូនត្រូវតែនៅពេលដែលពិធីករហៅឈ្មោះនិងលេខសន្លឹកឆ្នោត។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ជូនដល់អតិថិជន CAMBODIA BEER ចំនួន ៦រូប និងរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ជូនដល់អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើកលើឆាកចំនួន ២រូប ផងដែរ។

នាចុងសប្តាហ៍នេះ ការប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert ជាមួយនឹងផលិតកម្មសាន់ដេនឹងប្រព្រឹត្តនៅដីឡូតិ៍ផ្សារមរតក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ មកចូលរួមការប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert ទាំងអស់គ្នាណា!
CAMBODIA BEER រូបរាងប្រណិត រសជាតិឆ្ញាញ់អស្ចារ្យ!៕

Live ផ្ទាល់ក្នុងហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
ពិសាដោយការទទួលខុសត្រូវ