(ភ្នំពេញ)៖ Max Verstappen បន្តឈ្នះជើងឯកការប្រណាំងរថយន្ត Formula 1 នៃជុំទី៧ នៅទឹកដីប្រទេសម៉ូណាកូ Monaco Grand Prix 2023 ដែលមានកីឡាករ Fernando Alonso ឈរលេខ២ និងកីឡាករ Esteban Ocon ឈរលេខ៣, និងជាការបន្តឈ្នះលើកទី៤ របស់ Max នៃរដូវកាលនេះ។

នេះជាការប្រកួតជុំទី៧ នៃរដូវកាល ២០២៣ សម្រាប់កម្មវិធីប្រណាំងរថយន្ត Formula 1 ហើយកីឡាករ Max Verstappen នៅពេលនេះរកបានការបើកបរឈ្នះចំនួន ៣៩លើកនៃអាជីពរបស់គេ បើធៀបទៅនឹងកីឡាករ Sebastian Vettel រកការឈ្នះ ៥៣លើក។

រំលឹកផងថា គិតត្រឹមជុំទី៧ នៃរដូវកាលប្រណាំង Formula 1 កីឡាករ Max Verstappen ដែលបើកឲ្យក្រុមរថយន្ត Red Bull រកបានជ័យជម្នះ ៤លើកហើយ ខណៈ Max Verstappen ជាម្ចាស់ជើងឯកកម្រិតពិភពលោក ២សម័យកាល ២០២១-២០២២ ហើយប្រកួតជុំទី៨ និងធ្វើឡើងនៅអេស្ប៉ាញ Spanish Grand Prix 2023៕