(ភ្នំពេញ)៖ សម្រាប់ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ដែលមាន ២០ក្រុមចូលរួមប្រកួត ខណៈបានឈានចូលសប្តាហ៍ទី៥ ដោយមាន ៨ក្រុមត្រូវប្រកួតស្អែកនេះ នៅថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៣។

ការប្រកួតនៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ រួមមាន៖
១៖ សូហ្វីយ៉ាប៉ៃលិន Vs ក្លិបបាល់ទាត់ឈើគុំ ខេត្តពោធិ៍សាត់
២៖ ខេត្តឧត្តរមានជ័យ Vs ខេត្តបន្ទាយមានជ័យ។

ការប្រកួតនៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ រួមមាន៖
១៖ មន្ទីរ អយក ខេត្តសៀមរាប Vs ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ
២៖ អធិរាជដំរីឦសាន ខេត្តរតនគិរី Vs សមាគមកីឡាខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថា សម្រាប់គូជក់ចិត្តនៃប្រចាំសប្តាហ៍ទី៥នេះ គឺក្រុមខេត្តឧត្តរមានជ័យ ត្រូវប៉ះខេត្តបន្ទាយមានជ័យ នាថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ នៃពូល(គ) នៅទីលានវិទ្យាល័យតេជោ សែន សំរោង នាវេលាម៉ោង ១៥៖៣០នាទីរសៀល ដោយឡែកចំណោមក្រុមទាំងអស់គិតត្រឹមសមប្តាហ៍ទី៤ មានតែក្រុម ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តត្បូឃ្មុំ ឆ្លងកាត់ ២ប្រកួតរកបាន ៦ពិន្ទុស្មើគ្នាជាមួយខេត្តកំពង់ចាម ដែលលេងបាន ៣ប្រកួត៕