(បរទេស)៖ ដូចទស្សនិកជនបានដឹងហើយថា ស្ទូឌីយោ John Wick Lionsgate ទើបតែបានបញ្ជាក់នាពេលថ្មីៗនេះថា ខ្លួនបាននឹងកំពុងតែចាប់ផ្តើមផលិតរឿង «Jonh Wick 5» បន្ទាប់ពីវគ្គ៤ទទួលជោគជ័យខ្លាំង។ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់នោះ គឺថាផលិតកម្មកំពុងតែមានគម្រោងបន្ថែមទៀត គឺគេក៏កំពុងតែផលិតហ្គេម John Wick ខ្នាតធំដូចគ្នា។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Games Hub នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

យោងតាមលោក Joe Drake ប្រធានផលិតកម្ម Lionsgate គឺបានបង្ហាញការសន្ទនាជុំវិញហ្គេម John Wick ថ្មីកំពុងបន្ត ហើយត្រូវការប្រាក់ដើម្បីផលិតច្រើន។ ហ្គេមនោះ ត្រូវបានគេឲ្យឈ្មោះថា «AAA John Wick»។ ទោះជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងច្បាស់លម្អិតពីហ្គេម John Wick ទេ ដឹងតែថាគេធ្វើជាហ្គេមខា្នតធំ និងទំនងជាមានការបាញ់គ្នាបែកឈាមសាហាវមិនខុសពីក្នុងរឿងនោះទេ។

គួរជម្រាបថា ចេញផ្សាយកាលពីដើមឆ្នាំនេះ «John Wick: Chapter 4» បានបង្ហាញឱ្យឃើញពីភាពជោគជ័យដ៏ធំធេងផ្នែកប្រាក់ចំណូលរបស់ខ្លួន ដែលរកបានជាង៣៦៣លានដុល្លារ នៅទូទាំងពិភពលោក។ បន្ទាប់ពីសមិទ្ធផលនេះ គឺបានធ្វើឲ្យផលិតកម្ម សម្រេចផលិតវគ្គថ្មីមួយបន្ថែមទៀត ដែលទើប្រកាសនាពេលថ្មីៗនេះ គឺ «John Wick: Chapter 5»៕