(ឡុងដ៏)៖ បិតបញ្ចប់រដូវកាលលីគអង់គ្លេស Premier League 2022-23 កីឡាករខ្សែប្រយុទ្ធ Erling Halaand រកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ៣៦គ្រាប់ឈ្នះស្បែកជើងមាស ខណៈក្លិប Leicester City, Leeds United និង Southampton ធ្លាក់ចេញទៅលេងនៅលីគទី២វិញ។

៣ក្លិបខាងលើបានឆ្លងកាត់ ៣៨ប្រកួតពេញលេញតែរកបានលទ្ធផលមិនល្អនេះទេ ដោយក្លិប Leicester City រកបាន ៣៤ពិន្ទុ, Leeds United រកបាន ៣១ពិន្ទុ ហើយក្លិប Southampton រកបានត្រឹម ២៥ពិន្ទុប៉ុណ្ណោះដែលធ្វើឲ្យពួកគេធ្លាក់ទៅលេងនៅលីគទី២ EFL Championship ដ្បិតក្លិបកញ្ជ្រោងខៀត Leicester City នាមជាម្ចាស់ជើងឯករដូវកាល២០១៥-១៦ ផងនោះ។

ក្នុងនោះក្លិប Manchester City ជាក្រុមឈ្នះជើងឯករដូវកាលនេះ ដោយមានសមាជិក ២រូបឈ្នះបានពានឯកត្តជន មានកីឡាករ Erling Haland ឈ្នះស្បែកជើងមាស (Golden Boot) និងកីឡាករ Kevin De Bruyne ជាប់ជាកីឡាករបញ្ចូនបាល់ (Assists) ចំនួន ១៦លើក ដ្បិតកីឡាករអ្នកចាំទី David De Gea ឈ្នះពានកីឡាករចាំទីឆ្នើមប្រចាំរដូវកាលនេះ ដោយសង្គ្រោះការស៊ុតបាល់បានចំនួន ១៧លើក (Clean Sheets)។

៣ក្រុមដែលមានឱកាសឡើងមកលីគកំពូល Premier League 2023-24 មានក្រុម Luton Town, Burnley FC និង Sheffield United ដែលជម្រើសមកពីលីគទី២ EFL Championship៕