(ឡុងដ៏)៖ Erling Haaland បើចង់បំបែកកំណត់ត្រា ៩៥ឆ្នាំ របស់លោក Dixie Dean លុះត្រាតែស៊ុតបាន ១២គ្រាប់បន្ថែមឲ្យបាន គិតនៅត្រឹម ២ប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ របស់ក្លិប Manchester City ក្នុងពានរង្វាន់ FA Cup និង UEFA Championship ដ្បិតស៊ុតបាន ៣៦គ្រាប់ច្រើនជាងគេ បំបែកកំណត្រាកីឡាករឆ្នើមមានដូចជា Andrew Cole, Alan Shearer និង Mohamed Salah នៃការឈ្នះស្បែកជើងមាស។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

កំណត់ត្រារយៈពេល ៩៥ឆ្នាំនេះ កំពុងកាន់កាប់ដោយអតីតកីឡាករលោក Dixie Dean ដែលរកបានសរុប ៦៣គ្រាប់ពេញមួយរដូវកាល ១៩២៧-២៨ ដ្បិតកីឡាករឆ្នើមវ័យក្មេងបច្ចុប្បន្ន Haaland កំពុងរកបាន ៥២គ្រាប់គ្រប់កម្មវិធីប្រកួតរបស់ក្លិប តែនៅសល់ត្រឹម ២ប្រកួតប៉ុណ្ណោះនៃឱកាសរកឲ្យបានគ្រាប់បាល់លើសខាងលើនេះ។

រំលឹកផងថា នេះជារដូវកាលដំបូងរបស់ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland បានចូលមកកាន់ក្លិប Manchester City ហើយបានឈ្នះពានលីគកំពូល Premier League និងពាន Golden Boot រួមជាមួយពានកីឡាករឆ្នើមប្រចាំរដូវកាល ២០២២-២៣ និងពានកីឡាករល្អប្រចាំខែ ២ដងផងដែរ។

នេះគ្រាន់តែជាការប្រជែងនៅលីគអង់គ្លេស, ដ្បិតកំណត់ត្រាដែលមិនទាន់អាចមានការយកឈ្នះបាន គឺគ្រាប់ស៊ុតរបស់ Lionel Messi នៅរដូវកាល ២០១១-១២ កាលនៅលេងជាមួយក្លិប FC Barcelona រកបានដល់ទៅ ៧៣គ្រាប់ដ៏អស្ចារ្យមួយរដូវកាល។

ក្នុងនោះពេលវេលាដ៏វែងឆ្ងាយរបស់ Haaland អាចនិងបន្តបំបែកបាននៅកំណត់ត្រារបស់អតីតតារាងឆ្នើម Alan Shearer ដែលធ្លាប់លេងជាមួយក្លិប Blackburn Rover និង Newcastle United ដែលរកបាន ២៦០គ្រាប់ ចំណោមការលងបាន ៤៤១ប្រកួត ខណៈបើសិនជា Haaland នៅតែរក្សានៅអត្រាការស៊ុតបានច្រើនបែបនេះ ក្នុងរយៈពេល ៦រដូវកាល នោះរូបគេនិងបំបែកកំណត់ត្រាបានជាកីឡាករឈរកំពូលតារាងស៊ុតបានច្រើនជាងគេនៅលីគអង់គ្លេស៕