(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលត្រូវបានគេស្គាល់ជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា កំពុងផ្តល់ជូននូវគម្រោង សន្សំជាក្រុម ដោយអនុញ្ញាតឱ្យអតិថិជនចុះឈ្មោះសន្សំជាក្រុមជាមួយមនុស្សជាទីស្រលាញ់ សមាជិកគ្រួសារ ឬមិត្តភ័ក្តិ ដែលអាចទទួលបានអត្រាការប្រាក់ច្រើនជាងពីគណនីសន្សំធម្មតាលើសរហូតដល់ ១០ដង។

តាមរយៈគម្រោង សន្សំជាក្រុមនេះ អតិថិជនអាចសន្សំបានកាន់តែច្រើន និងកាន់តែលឿនជាងមុន។ ជាពិសេស នៅពេលដែលទឹកប្រាក់សន្សំដល់ចំនួនកំណត់ដែលចង់បាននោះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅជាការវិនិយោគរយៈពេលវែង ហើយជួយឱ្យការវិនិយោគកាន់តែមានកំណើនកាន់តែលឿន។

គម្រោង សន្សំជាក្រុមអាចបង្កើតរួមសមាជិកបានពី ២នាក់ និង៥នាក់ ដែលសមាជិកទាំងអស់ត្រូវមានគណនីសន្សំធនាគារ ស្ថាបនា (គណនីដំណើរការ)។ គណនីដែលជាប់គាំង ឬអសកម្មមិនមានសិទ្ធិចូលរួមគម្រោង សន្សំជាក្រុមនោះទេ។ ក្នុងករណីគណនីរបស់សមាជិកក្រុមណាម្នាក់អសកម្មនោះ សមាជិកក្រុមទាំងនឹងមិនទទួលបានអត្រាការប្រាក់បន្ថែមនោះទេ។

តើអ្នកជាអតិថិជនធនាគារ ស្ថាបនាមែនទេ? ស្វែងរកសមាជិកក្រុមដែលជាមនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីធ្វើការចុះឈ្មោះសន្សំប្រាក់ជាមួយគម្រោង សន្សំជាក្រុមថ្ងៃនេះ។

សូមជម្រាបថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង 172 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 300។ យើងផ្តល់ជូន សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន២ គឺ Leadership in Credit Card Issuance 2022 និង Leadership In Innovation For SME 2022 ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ៕