(ភ្នំពេញ)៖ ក្រុមហ៊ុន MG Cambodia បានបង្ហាញវត្តមានរថយន្តអគ្គិសនីសុទ្ធ១០០% ក្នុងកម្មវិធីរាត្រី MG EV Night នូវរថយន្ត MG4 ដែលមាន២ជម្រើស សម្រាប់ជ្រើសរើសគឺ MG4 Luxury និង Standard។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាផ្នែកមួយនៃការបង្ហាញពីវត្តមានរថយន្តអគ្គិសនីរបស់ MG ដែលស័ក្តសមនឹងតម្រូវការប្រើប្រាស់ ក៏ដូចជាស្ទីលរបៀបនៃការរស់នៅដ៏ទាន់សម័យរបស់ប្រជាជនកម្ពុជា ដោយចាប់ផ្តើម ជាមួយចំណាប់អារម្មណ៍ដំបូង នៃរូបរាងយ៉ាងទាក់ទាញ និងប្រណិតរបស់រថយន្ត MG4 ដែលត្រូវបានរចនាឡើងជាមួយគំនិតថ្មី នៃរថយន្តបែបអនាគតព្រមទាំងផ្តល់ជូន នូវដំណើរការបើកបរយ៉ាងរលូនល្អ និងមានការសន្សំសំចៃខ្ពស់ ដោយមិនមានការប្រើប្រេងឥន្ធនៈ។

MG កំពុងផ្តល់ជូននូវរថយន្តអគ្គិសនីដំបូងគេ ក្នុងប្រទេសកម្ពុជា ដែលកំពុងពេញនិយម និងវាយលុកទីផ្សាររថយន្តអគ្គិសនីខ្លាំងជាមួយរថយន្ត MG4 ដែលបានឈ្នះពានរង្វាន់ចំនួន៩ ពីអ្នកជំនាញខាងផ្នែករថយន្ត របស់ចក្រភពអង់គ្លេស ដោយទទួលស្គាល់អំពីគ្រឿងបរិក្ខារកម្រិតខ្ពស់, ប្រសិទ្ធភាពនៃការបើកបរ គឺមានភាពរលូន និងមានផាសុកភាពខ្ពស់, ប្រព័ន្ធសុវត្ថិភាព និងការគ្រប់គ្រងប្រកបដោយស្តង់ដារ និងជាពិសេស គឺជារថយន្តអគ្គិសនី ដែលមានតម្លៃល្អបំផុតនាពេលបច្ចុប្បន្ននេះ។

MG4 ពិតជារថយន្ត ដែលមានការបើកបរបែបសប្បាយៗ និងជារថយន្តអគ្គិសនីប្រភេទ hatchback ដែលមានរូបរាងដ៏ទាក់ទាញ ព្រមទាំងមានតម្លៃយ៉ាងពិសេសចាប់ពី៣៦,៩៩៩$តែប៉ុណ្ណោះ និងមានការធានារយៈពេល៥ឆ្នាំ ឬ 150,000Km ទៀតផង។

បើនិយាយពីដំណើរការបើកបរ និងការសាកថាមពលវិញ, រថយន្តអគ្គិសនី MG4 ផ្តល់ជូនអតិថិជននូវជម្រើស២ គឺទំហំអាគុយ 51kWh និង 64kWh ដែលបង្កើតកម្លាំងបាន 170hp និង 203hp ជាមួយនឹងកម្លាំងរមួល 250Nm។ ការសាកថាមពលដោយប្រើឆ្នាំងសាកល្បឿនលឿនកម្លាំង 7kW ថ្មអាចបញ្ចូលបានចាប់ពី១០% ទៅ១០០% ក្នុងរយៈពេល៧.៥ម៉ោង។
ចំណែកការសាកថាមពលជាមួយឆ្នាំងសាក DC កម្លាំង 150kW អាចសាកបានពី១០% ទៅ៨០% ក្នុងរយៈពេល៣៥នាទី ឬ៣៩នាទី។ MG ក៏បានបង្ហាញថា ប្រភេទអាគុយ51kWh អាចបើកបរបានចម្ងាយ ដល់ទៅ៣៥០Km និង៤៥២km សម្រាប់ប្រភេទអាគុយ 64kWh។

លោកអ្នកអាចទទួលបានបទពិសោធន៍ថ្មី ជាមួយការបើកបរបានរហូតដល់ចម្ងាយ៤៥២Km របស់រថយន្ត MG4 ដែលបំពាក់ដោយមុខងារប្រើប្រាស់ទំនើបៗដូចជា៖
* Automatic LED headlights and rear lights
* MG Modular Scalable Platform (MSP)
* MG Pilot Driver Safety Technology ~
* Reverse Camera
* Rear/Roof Spoiler
* 17" alloy wheels with two-tone aero covers
* 10.5W Wired USB C/A
* Fabric Seat
* 4 Speaker Audio
* 3 Regenerative Braking Modes (1,2,3)
* Auto Hold & Electric Parking Brake
* Adaptive Cruise Control
* 7" Instrument Cluster
* 3 Driving Modes (Eco, Normal, Snow, Sport and Custom)។

នៅក្នុងព្រឹត្តិការណ៍នេះដែរ លោក អ៊ុំ គឹម នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានថ្លែងថា «កម្មវិធីរាត្រី MG EV Night នេះនឹងបង្ហាញឲ្យមនុស្សជាច្រើនបានស្គាល់ និងមើលឃើញផ្ទាល់ ពីរថយន្តអគ្គិសនីជំនាន់ថ្មី គឺ MG4 ដែលមានការរចនាបែបថ្មី ជាបែបអនាគត និងភាពស័ក្តសមសម្រាប់អ្នក ដែលចង់បង្កើនភាពទាន់សម័យនៃ lifestyle របស់ពួកគេទាន់សម័យកាល ហើយយើងខ្ញុំជឿជាក់ថា រថយន្តអគ្គិសនី MG4 ស៊េរីថ្មីនេះ នឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយ សម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តអគ្គិសនី ដែលមានតម្លៃសមរម្យ និងភាពត្រឹមត្រូវនៃការសម្រេចចិត្ត ជ្រើសរើសរថយន្តអគ្គិសនី ដែលមានមជ្ឈមណ្ឌលសេវាកម្មស្តង់ដារក្នុងការថែទាំ និងមើលថែរក្សាអតិថិជនរបស់យើង កំឡុងពេលប្រើប្រាស់រថយន្តអគ្គិសនី»៕