(ភ្នំពេញ)៖ ដើម្បីអបអរដល់ទិវាកុមារខាងមុខនេះ ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល នឹងមានកម្មវិធីពិព័រណ៍កុមារ « Kid Mega Fun Day » ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមិថុនាខាងមុខនេះ ដែលមានរួមបញ្ចូលទាំងការតាំងពិព័រណ៍ផលិតផលកុមារ ការប្រកួតប្រជែងសម្តែងសមត្ថភាព កម្មវិធីកម្សាន្ត និងសកម្មភាពសប្បាយជាច្រើនផ្សេងទៀត។

កាន់តែពិសេស រាល់ការចំណាយចាប់ពី 20$ ឡើងទៅនឹងទទួលបានការ៉េម Gelatofix មួយកែវភ្លាមៗ។ ជាមួយគ្នានេះដែរ ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ផ្ដល់ជូនប្រូម៉ូសិនពិសេសហាង និងប្រេនម៉ាកល្បីៗដូចជា៖ ហាងលក់ការ៉េម Gelatofix, ហាងលក់សម្លៀកបំពាក់កូនក្មេង Balabala, កន្លែងកម្សាន្តកុមារ Super Doozii, ហាងលក់ផលិតផលកូនក្មេង Baby Village, កន្លែងកម្សាន្ត Neo Game Oasis, ហាងប៊ឺហ្គឺ Quick Bite, ស្តង់នំ Hanami, ស្តង់ដង្គៀបកុមារ Lovely Clip និងហាងល្បីៗជាច្រើនទៀត។

មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី ១ ខែមិថុនា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល និងពិភពកម្សាន្តកុមារ Doozii ដ៏ទំនើប សហការជាមួយហាងសំលៀកបំពាក់កុមារ Balabala នឹងរៀបចំកម្មវិធីកម្សាន្ត «Play Day, Kid’s Day» ដ៏សប្បាយសម្រាប់ប្អូនៗកុមារ ដើម្បីប្រារព្ធទិវាកុមារអន្តរជាតិ និងផ្ដល់ភាពរីករាយដល់កុមារក្នុងថ្ងៃវិសេសរបស់ពួកគេ ដែលនឹងមានកម្មវិធីដូចជា៖ ការសម្ដែងរបាំជូនពរដោយកូនសិស្សមកពីព្រះកាយច័ន្ទ ក្លឹប, ការដើរបង្ហាញម៉ូដសំលៀកបំពាក់, ការបង្ហាញសមត្ថភាព, ការរាំបទចម្រៀង Kpop, ការតាំងពិព័រណ៍សម្ភារះកុមារ និងសកម្មភាពសប្បាយជាច្រើនផ្សេងទៀត។

ក្រៅពីការសម្ដែងសិល្បៈទាំងនេះ ប្អូនៗអាចលេងកម្សាន្តជាមួយឧបករណ៍ដ៏សម្បូរបែបរបស់ Doozii និង Super Doozii ដែលជំរុញដល់ការលូតលាស់ទាំងផ្នែកកាយសម្បទា និងបញ្ញាស្មារតី នៅក្នុងទីតាំងដ៏ធំទូលាយរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិត សុវត្ថិភាព និងផាសុកភាព។ លើសពីនេះ Doozii ក៏មានបម្រើអាហារសម្រន់ ភេសជ្ជ:ដ៏ឈ្ងុយឆ្ងាញ់ ដែលផ្ដោតលើសុវត្ថិភាព និងអនាម័យសម្រាប់កុមារ និងក្រុមគ្រួសារ។ កាន់តែពិសេសជានេះ ទៅទៀតលោកប៉ាអ្នកម៉ាក់ក៏អាចទិញសម្លៀកបំពាក់ថ្មីៗអោយកូនៗជាទីស្រលាញ់នៅហាងសំលៀកបំពាក់កុមារ Balabala ដែលមានការបញ្ចុះតម្លៃរហូតដល់ 70% ទៅលើសំលៀកបំពាក់កុមារជាច្រើនមុខ។

កុំភ្លេចណា៎! មកបង្កើតជាអនុស្សាវរីយ៍ល្អៗជាមួយកូនៗជាទីស្រឡាញ់ក្នុងថ្ងៃសម្រាកដ៏រីករាយនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល និងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល។

គួរបញ្ជាក់ផងដែរថា ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួនបើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖
https://www.facebook.com/271MegaMall 

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/chipmongsensok
ទាក់ទងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅផ្សារទំនើប ជីប ម៉ុង ម៉ល៖
• លេខទូរស័ព្ទ៖ 066 401 222
• តេលេក្រាម៖ 066 401 222 (@AmKeolong)
• អ៉ីមែល៖ [email protected]