(អាំស្ទើដាំ)៖ កីឡាករក្លិប Ajax ខ្សែបម្រើ Steven Berghuis បានធ្វើការសុំទោស ក្រោយពេលមានវីឌេអូបង្ហាញសកម្មភាព ខ្សែបម្រើរូបនេះមានការវាយទៅលើអ្នកគាំទ្រ ដែលឈរនៅមុខឡានក្រុងរបស់ពួកគេ, នេះបើតាមប្រភពពី BBC បានឲ្យដឹងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ខ្សែបម្រើសជម្រើសជាតិហូឡង់ Berghuis មានវ័យ ៣១ឆ្នាំ គឺគេឃើញមានការជេប្រមាថ រវាងអ្នកគាំទ្រមុនពេលមានរូបភាពហឹង្សាកើតឡើង ហើយមានការអន្តរាគមន៍ជាផ្លូវការ ដែលបញ្ហានេះកើតឡើងក្រោយពេលក្រុម Ajax បានចាញ់ ៣-១ ទល់និងក្រុម FC Twente កាលពីថ្ងៃអាទិត្យ។

Berghuis លើកឡើងថា« ខ្ញុំពិតជាសោកស្តាយ នៅទង្វើរបស់ខ្ញុំ, ខ្ញុំមិនគួធ្វើបែបនេះទេ ខ្ញុំស៊ាំនិងវាហើយ ប៉ុន្តែមនុស្សគិតថាពួកគេអាចស្រែកគ្រប់ពេលនៅអ្វីខ្លះបាន ការប្រតិកម្មរបស់ខ្ញុំ មិនអាចដោះស្រាយបាន នេះវាមិនល្អទេ នាមជាគំរូដល់កីឡាករក្លិប Ajax»។

រំលឹកផងថា Berghuis បានបង្ហាញខ្លួន ៤៥ប្រកួតជាមួយជម្រើសជាតិហូឡង់, និងបានចូលរួមជាមួយក្លិប Ajax កាលពីឆ្នាំ២០២១ ផ្ទេរពីក្លិព Feyenoord ហើហជាបណ្តោះអាសន្នគិតកំពុងរកបាន ១១គ្រាប់ នៃលេងបានចំនួន ៤២ប្រកួតនារដូវកាលនេះ៕