(សៀមរាប)៖ ឆេមពានគ្រុប (CHAMPION GROUP) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បាននាំយកថវិកា ២០លានរៀល រួមជាមួយភេសជ្ជៈរសជាតិម៉ុងតុល ឆេមពានអាយ ភេសជ្ជៈជំនួយកម្លាំង អាឡាដាំង, ថបអាប់, រេដអាន, មីស៊ីល និងស្រាបៀរម៉ាទ្រីដ ប្រគល់ជូដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួនឈ្មោះ ចែ សូនិច ដែលបានរងគ្រោះដោយអគ្គិភ័យឆាប់ឆេះលំនៅដ្ឋាននៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ការបរិច្ចាគនេះ គឺជាកាយវិការយកចិត្តទុកដាក់និងជួយគ្នាក្នុងគ្រាមានអាសន្ន ដែលក្រុមហ៊ុនតែងតែផ្តល់ឲ្យគ្រប់ដៃគូពាណិជ្ជកម្មទាំងអស់ ក្នុងន័យរួមសុខរួមទុក្ខ និងរីកចម្រើនជាមួយគ្នា។

សូមជម្រាបដែរថា ឆេមពានគ្រុប ត្រូវបានបង្តើតឡើងមានក្រុមហ៊ុនធំ២ គឺអង្គរដេលីហ្វូត (Angkor Daily Foods) ផលិតភេសជ្ជៈរសជាតិម៉ុងតុល ឆេមពានអាយ (Champion Ice) ភេសជ្ជៈជំនួយកម្លាំង រេដអាន (Red Ant) និងមីស៊ីល (Missile) និងក្រុមហ៊ុន អ៊ិនធើ-ម៉ាទ្រីត បេវើរីច (ខេមបូឌា) Inter-Mattrid Beverage (Cambodia) ផលិតភេសជ្ជៈជំនួយកម្លាំង អាឡាដាំង (Aladang) ថបអាប់ (TOP UPP) និងស្រាបៀរម៉ាទ្រីដ ដែលប្រើប្រាស់គ្រឿងផ្សំល្អបំផុតរួមជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយពីអឺរ៉ុបឺ៕