(ភ្នំពេញ)៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់លីគ Cambodian League Cup 2023 បានឈានមកដល់ហើយ ជាការប៉ះគ្នារវាងក្លិបណាហ្គាវើលដ៍ និង ភ្នំពេញក្រោន ដែលការប្រកួតធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

រំលឹកផងថា ក្រុមណាហ្គាវើលដ៍ បានទម្លាក់ក្រុមជើងឯករងឆ្នាំចាស់ ក្រុមវិសាខា ដោយលទ្ធផលសរុបទាំង២ជើង ២ទល់១, ចំណែកក្រុមភ្នំពេញក្រោន បានទម្លាក់ក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផលសរុបទាំង២ជើង ៦ទល់០ ក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ផងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង ណាហ្គាវើលដ៍ ប៉ះភ្នំពេញក្រោន នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាច នៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)៕