(ភ្នំពេញ)៖ ឆេមពានគ្រុប (CHAMPION GROUP) នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បាននាំយកថវិកា ១០០លានរៀល រួមជាមួយភេសជ្ជៈជំនួយកម្លាំង អាឡាដាំង និងស្រាបៀរម៉ាទ្រីដ ប្រគល់ជូនដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងកម្ពុជា។

ការចូលរួមឧបត្ថម្ភនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្វិក គ្រូជំនួយ កីឡាករ-កីឡាការិនីជ័យលាភី និងពិសារអាហារសាមគ្គី អបអរសាទរលទ្ធផលជ័យជំនះ ក្នុងការប្រកួតស៊ីហ្គែមលើកទី៣២ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

ការធ្វើបែបនេះ គឺដើម្បីគាំទ្រប្រដាល់គុនខ្មែរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការប្រកួតដណ្តើមយកមេដាយមាសជូនជាតិ នៅក្នុងការប្រកួតស៊ីហ្គែមលើកទី៣២ ឆ្នាំ២០២៣។

សូមបញ្ជាក់ដែរថា ឆេមពានគ្រុប ត្រូវបានបង្តើតឡើងមានក្រុមហ៊ុនធំ២ គឺអង្គរដេលីហ្វូត (Angkor Daily Foods) ផលិតភេសជ្ជៈរសជាតិម៉ុងតុល ឆេមពានអាយ (Champion Ice) ភេសជ្ជៈជំនួយកម្លាំង រេដអាន (Red Ant) និងមីស៊ីល (Missile) និងក្រុមហ៊ុន អ៊ិនធើ -ម៉ាទ្រីត បេវើរីច (ខេមបូឌា) Inter-Mattrid Beverage (Cambodia) ផលិតភេសជ្ជៈជំនួយកម្លាំង អាឡាដាំង (Aladang) ថបអាប់ (TOP UPP) និងស្រាបៀរម៉ាទ្រីដ ដែលប្រើប្រាស់គ្រឿងផ្សំល្អបំផុតរួមជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយពីអឺរ៉ុបឺ៕