(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មការព័ត៌មាន និងផ្សាព្វផ្សាយ និងរៀបចំពិធីបើកដំណើរការមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC និងមជ្ឈមណ្ឌលផ្សាយអន្តរជាតិ (IBC) បម្រើព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលព័ត៌មានកណ្តាល ពហុកីឡាដ្ឋានជាមរតកតេជោ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ(មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួត រួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច(E-Sports)៕