(ភ្នំពេញ)៖ កីឡាការិនី វ៉ិត ចន្ថា នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងឲ្យដឹងថា លោកស្រីមិនទាន់មានផ្ទះនៅឡើយ ពោលគឺនៅជាមួយម្តាយ។

កីឡាការិនី វ៉ិត ចន្ថា ជាអត្តពលិកជនពិការម្នាក់ ដែលប្រជែងបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាលោតចម្ងាយ ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ហើយបន្ទាប់មកកីឡាការិនីរូបនេះ ប្រជែងបានមេដាយមាស ១គ្រឿងបន្ថែមទៀត លើវិញ្ញាសាលោតចម្ងាយដដែល ខណៈនៅថ្ងៃទី៥ ខែមិថុនា វ៉ិត ចន្ថា ប្រជែងបានមេដាយមាស ១គ្រឿងបន្ថែមទៀត លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ ក្នុងប្រភេទពិការ T44។

អត្តពលិករូបនេះ ក៏បានរៀបរាប់ពីវិតដ៏លំបាក មុននឹងទទួលបានភាពជោគជ័យ ហើយបានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ក្របខណ្ឌផងដែរ ពេលលោកស្រីចាស់ទៅ៕