(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានថ្លែងអំណរគុណដល់វិនិយោគិនទាំងអស់ ដែលបានចូលរួម និងគាំទ្រដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូង របស់ក្រុមហ៊ុន។ នេះបើតាមសេចក្តីថ្លែងអំណរគុណ ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។
សូមជម្រាបជូនដល់វិនិយោគិនទាំងអស់ឱ្យបានជ្រាបថា ការធ្វើបរិវិសកម្មសម្រាប់ការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូង របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ត្រូវបាន បញ្ចប់ដោយជោគជ័យ។ ចំនួនមូលបត្រកម្មសិទ្ធិដែលត្រូវបានធ្វើបរិវិសកម្មមានចំនួនសរុប ៩.៩៦៦.១២៧ ដោយមានវិនិយោគិនចូលរួមសរុបចំនួន ២.២៩៧ នាក់។
កាលបរិច្ឆេទរំពឹងទុកការចុះបញ្ជីលើផ្សារមូលបត្រកម្ពុជារបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក តាមរយៈលេខទូរសព្ទលេខ ០២៣ ៩៦៩ ១៦១ ឬទាក់ទងទៅកាន់ក្រុមហ៊ុនមូលបត្ររបស់លោកអ្នក៕
សូមគោរពអញ្ជើញវិនិយោគិន ពិនិត្យលទ្ធផលបរិវិសកម្មដោយចូលទៅកាន់ Link ខាងក្រោមនេះ៖
https://subscription.mjqeducation.edu.kh/?lang=kh