(សៀមរាប)៖ ជារៀងរាល់ថ្ងៃ ក្រុមអ្នកសម្អាតអនាម័យនៅតំបន់រមណីយដ្ឋានអង្គរ បានបន្តសកម្មភាពសម្អាតទាំងនៅ លើទឹក លើគោក ជុំវិញតំបន់ក្នុងបុព្វហេតុជួយរមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះមានភាពស្រស់បំព្រង។ ក្រុមសម្អាតទាំងនោះបានបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយក្តីស្រឡាញ់ដើម្បី ការពារ ថែរក្សាមរតកវប្បធម៌ជាតិ៕