(សៀមរាប)៖ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក នៅថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានសហការជាមួយក្រុមហ៊ុន Minebea (Cambodia) Co., Ltd. និងសាលាអន្តរជាតិ WESTGATE ខេត្តសៀមរាប បន្តដាំកូនឈើចម្រុះចំនួន១,២០០ដើម និងស្មៅចំនួន៧០០ម៉ែត្រការ៉េ នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ)៕