(ភ្នំពេញ)៖ កោះនរាផាកវ៉េ (Koh Norea Parkway) គឺជាទីកន្លែងលំហែកាយថ្មីមួយ ដែលមានប្រវែងជាង ៤គីទ្បូម៉ែត្រ ជាប់ទៅនឹងដងទន្លេមេគង្គ ពោរពេញទៅដោយទេសភាពដ៏ស្រស់បំព្រង និងល្អឯកនៃទីក្រុងភ្នំពេញ។
ទីតាំងដ៏ស្រស់ស្អាតនេះ គឺជ្រកក្រោមម្លប់នៃសហគមន៍ពណ៌បៃតង មានសួនច្បារ និងដើមឈើធំៗគ្រប់ប្រភេទ ដែលនឹងបំពេញបន្ថែមដោយហាងអាហារ និងភេសជ្ជ:មានឈ្មោះល្បី និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រជាជនកម្ពុជា។
គម្រោងដ៏ថ្មីស្រទ្បាងនេះ គឺសាកសមឥតខ្ចោះសម្រាប់ការជួបជុំសម្រាក បន្ទាប់ពីបញ្ចប់ការងារ ការហាត់ប្រាណ និងការលំហែស្រូបយកខ្យល់អាកាសបរិសុទ្ធ ឬការគេចចេញពីភាពធុញធប់ក្នុងទីក្រុង ដើម្បីបង្កើននូវភាពរីករាយ និងថាមពលផ្លូវចិត្តដ៏សំខាន់ សម្រាប់ពួកយើងទាំងអស់គ្នា ។
កោះនរាផាកវ៉េ (Koh Norea Parkway) ត្រូវបានបង្កើតទ្បើង ដោយក្រុមហ៊ុនយក្ស OCIC ជាក្រុមហ៊ុនមានឈ្មោះបោះសម្លេង និងជំនាញខាងរៀបចំគម្រោងអចលទ្រព្យខ្នាតយក្សធំៗ នៅក្នុងប្រទេសកម្ពុជា ។ គម្រោងនេះមាន ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ នៃទីក្រុងកោះនរាដ៏ស្រស់ស្អាត អមដោយការរចនាយ៉ាងប្រណិត ផ្សារភ្ចាប់ដោយស្ពានឆ្លងទន្លេថ្មី ពីតំបន់កោះពេជ្យ ឆ្ពោះទៅកាន់ផ្លូវជាតិលេខមួយ។
សព្វថ្ងៃ គម្រោងនេះក៏មានការជួលទីតាំងសម្រាប់បើកអាជីវកម្មនានា ដែលសាកសម្យផងដែរ ។ សាកស្រមៃអំពីការបើកដំណើការអាជីវកម្មរបស់អ្នក នៅក្នុងគម្រោង កោះនរាផាកវ៉េ (Koh Norea Parkway) ដែលជាទីតាំងបើកអាជីវកម្មល្អបំផុត តែមួយគត់នៅតាមដងទន្លេមេគង្គ ។ សម្រាប់ពត៌មានបន្ថែមស្តីពីគម្រោង សូមទាក់ទងផ្នែកជួលទីតាំងអាជីវកម្ម តាមរយះលេខទូរស័ព្ទ (+855) 98 225 309 (Telegram), (+𝟴𝟱𝟱) 𝟭𝟳 𝟲𝟲𝟲 𝟬𝟴𝟱 (Telegram), (+𝟴𝟱𝟱) 𝟎𝟏𝟕 𝟔𝟔𝟔 𝟏𝟑𝟎 (Telegram) ឬ (+𝟴𝟱𝟱) 𝟏𝟕 𝟔𝟔𝟔 𝟎𝟗𝟏 (Telegram)៕