(សៀមរាប)៖ ដើម្បីចូលរួមយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាលាគណរាជធានីភ្នំពេញ និងគ្រឹះស្ថានសិក្សានានា បានដាំកូនឈើចម្រុះចំនួន១,៥៥០ដើម និងស្មៅចំនួន១,០០០ម៉ែត្រការ៉េ នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត (អតីតផ្សារយាងធំ)។
ពិធីនេះធ្វើឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការនិមន្តនិងចូលរួមពីព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រី បុគ្គលិក និងពលករ ចំនួន២៥០អង្គ/នាក់ មកអាជ្ញាធរជាតិអប្សរា សាលាគណរាជធានីភ្នំពេញ និងគ្រឹះស្ថានសិក្សានានា ដូចជា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទិ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ព.ស.ហ.ស) សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) វិទ្យាស្ថានខ្មែរជំនាន់ថ្មី វិទ្យាស្ថានអាស៊ីកម្ពុជា និងវិទ្យាល័យបាយ័ន៕