(ស្វាយរៀង)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀង សម្រាប់យុវជនអាយុក្រោម ១៨ឆ្នាំនៃវគ្គសន្សំពិន្ទុតាមពូល នាថ្ងៃចុងសប្តាហ៍កន្លងទៅនៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងទទួលបានលទ្ធផលដូចខាងក្រោម៖

ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣
-គូទី១ ម៉ោង ៨៖០០ព្រឹក [យុវជនឆន្ទះកីឡា ០-១០ ព្រះខ័នរាជស្វាយរៀង] (ពូល ខ)
-គូទី២ ម៉ោង ២៖០០រសៀល [ពូប្រុស លីង គួយ ១-០ UNITED SEZ] (ពូល ខ)
-គូទី៣ ម៉ោង ៤៖០០រសៀល [BLUE DRAGON ១១-១ RED BULL] (ពូល គ)

ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣
-គូទី១ ម៉ោង ៨៖០០ព្រឹក [យុវជនគគីរសោម ៣-១ សាលាចំរើនសូនីតា] (ពូល ង)
-គូទី២ ម៉ោង ២៖០០រសៀល [តាពៅ ៣-៦ ត្នោត FC] (ពូល ឃ)
-គូទី៣ ម៉ោង ៤៖០០រសៀល [ដារ៉ូពិទូ Sports FC ១-២ M.S.T FC] (ពូល ឃ)៕