(ភ្នំពេញ)៖ បើយោងតាមសេចក្តីណែនាំ នៃក្រសួងអប់រំ យុវជន និងកីឡាបានចុះផ្សាយ សិស្សនុសិស្សថា្នក់ទី១២ ទាំងអស់ នឹងមានការប្រលងទុតិយភូមិ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ពិតប្រាកដណាស់ បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ សិស្សានុសិស្សប្រាកដជាស្វែងរកជំនាញ និងសាកលវិទ្យាល័យ ដើម្បីបន្តការសិក្សានិងចាប់យកជំនាញធ្វើជាអាជីព។
ការជ្រើសរើសជំនាញសម្រាប់សិក្សាក្នុងថ្នាក់បរិញ្ញាបត្រ ពិតជាសារៈសំខាន់ណាស់ ពីព្រោះការសិក្សា ជំនាញក្នុងថ្នាក់បរិញ្ញាបត្រ គឺជាការចាប់យកជំនាញ សម្រាប់អាជីពការងារនាថ្ងៃអនាគត និងដើម្បីធ្វើជាស្ពានទៅកាន់ក្តីស្រមៃដែលខ្លួនមាន។ សរុបមក គ្រប់ជំនាញ ទាំងអស់សុទ្ធតែល្អ និងមានអត្ថប្រយោជន៍ ប្រសិនបើយើងចេះវាច្បាស់លាស់។
ប៉ុន្តែយើងគួរតែសិក្សា និងពិចារណា ឲ្យបានល្អិតល្អន់ជាមុនសិនក្នុងការសម្រេចចិត្តជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ ថាតើជំនាញនោះវាមានតម្រូវការខ្ពស់ក្នុងបរិបទសង្គមបច្ចុប្បន្ននេះដែរឬទេ? ហើយតើយើងគួរសិក្សានៅឯណា ទើបទទួលបានជំនាញនោះយ៉ាងច្បាស់លាស់ និងស្ទាត់ជំនាញ ជាពិសេសដែលមានការទទួលស្គាល់ទូលំទូលាយ?
រីឯសង្គមបច្ចុប្បន្ន គឺមានមនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍ លើការធ្វើពាណិជ្ជកម្មហើយមនុស្សមួយចំនួនទៀតក៏ កំពុងតែស្វែងរកការបណ្តុះបណ្តាលបន្ថែមទៀត លើការធ្វើពាណិជ្ជកម្មអោយកាន់តែរីកចម្រើន។ នៅពេលដែលនិយាយដល់ជំនាញពាណិជ្ជកម្ម យើងប្រាកដជាគិតដល់ជំនាញដែលទាក់ទងនឹងការធ្វើអាជីវកម្ម តែជាក់ស្តែងមានជំនាញគោលមួយចំនួនដែលចាំបាច់ត្រូវតែមាន ដោយខ្វះពុំបាន មិនថាក្រុមហ៊ុន ឬអាជីវកម្មផ្សេងៗហើយជំនាញនោះគឺជាជំនាញគណនេយ្យនិងហិរញ្ញវត្ថុ។ ជំនាញមួយនេះ កំពុងតែឋិត ក្នុងតម្រូវការខ្ពស់មិនថាក្នុងប្រទេសកម្ពុជាឬក៏នៅលើពិភពលោកនោះទេ។
ទន្ទឹមនឹងនេះដែរ វិទ្យាស្ថាន ខេមអេដ គឺ ជាសាលាដែលបណ្តុះបណ្តាលទៅលើ ជំនាញបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ស្របតាមស្តង់ដារអប់រំអន្តរជាតិ ACCA ហើយក៏ជាគ្រឹះស្ថានដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានសិទ្ធិក្នុងការបង្រៀនកម្មវិធី ACCA ហើយសមាគម ACCA បច្ចុប្បន្នគឺ មានទីតាំង នៅចក្រភពអង់គ្លេសនិងមានសមាជិកនៅជុំវិញពិភពលោករហូត១៨៣ប្រទេសផង ហើយនិងមានការទទួលស្គាល់ ពីគណៈកម្មាការវាយតម្លៃគុណភាពអប់រំសាកលវិទ្យាល័យ ACBSP នៅសហរដ្ធអាមេរិកផងដែរ។
លើសពីនេះទៅទៀត ការសិក្សាបរិញ្ញាបត្រនៅវិទ្យាស្ថាន ខេមអេដ រយៈពេល៤ឆ្នាំ អ្នកនឹងទទួលបាន សញ្ញាបត្រ ២ ដែលទទួលស្គាល់ពីក្រសួងអប់រំនៃប្រទេសកម្ពុជា និងទទួលស្គាល់ពីសមាគមគណនយ្យករជំនាញ ACCA។ ចំពោះសាស្ត្រាចារ្យដែលបង្រៀននៅ វិទ្យាស្ថាន ខេមអេដ សុទ្ឋសឹងតែមកពីបណ្តាប្រទេសធំៗដូចជា៖ សហរដ្ឋអាមេរិក អង់គ្លេស សាំងហ្គាពួរ និងហ្វីលីពីន ដែលពួគគាត់សុទ្ធតែមាន គរុកោសល្យក្នុងការបង្រៀនលំដាប់អន្តរជាតិ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀន និងការងារក្នុងមុខ តំណែងខ្ពស់ជាយូរឆ្នាំផងដែរ។
ការជ្រើសរើសជំនាញដ៏ល្អ រួមជាមួយសាកលវិទ្យាល័យដ៏សាកសម នឹងធ្វើឲ្យអ្នកមានអាទិភាពខ្ពស់ក្នុងទីផ្សារការងារ ដូច្នេះហើយសូមចាប់ផ្តើមបង្កើតនូវបទពិសោធន៏មួយដ៏អស្ចារ្យ សិក្សាជាមួយវិទ្យាស្ថាន ខេមអេដ នៅថ្ងៃនេះ តាមរយៈការចុះឈ្មោះជាមួយគេហទំព័រ៖ www.cam-ed.com (https://web.cam-ed.com/beta/ba-register) ៕