(ភ្នំពេញ)៖ គិតត្រឹមសប្តាហ៍ទី៥ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២៤ នៅពេលនេះមានកីឡាករ ៦នាក់ បានកំពុងនាំមុខគេក្នុងតារាងគ្រាប់ស៊ុតច្រើនជាងគេ មកពីបណ្តាក្លិបផ្សេងៗគ្នាផងដែរ។

កីឡាករទាំង ៦រូប ដែលរកគ្រាប់បាល់ច្រើនជាងគេបណ្តោះអាសន្ននោះរួមមាន៖
១៖​ MARCUS WARREN HABER ពាក់លេខ៩៩​​​ មកពីក្លិបព្រះខ័នរាជស្វាយរៀង រកបាន ៧គ្រាប់។
២៖ BASTOS JONATA ពាក់លេខ១៣ របស់ក្លិបវិសាខា រកបាន ៥គ្រាប់។
៣៖​ ​MARQUES MARCIO ពាក់លេខ១៤​ របស់ក្លិបណាហ្គា រកបាន ៤គ្រាប់។
៤​៖ BLASCO LLORENS VICTOR ពាក់លេខ១០ របស់ក្លិបអង្គរថាយហ្គឺរ រកបាន ៣គ្រាប់។
៥៖ YOSHIHAMA RYOHEI ពាក់លេខ៤១ របស់ក្លិបបឹងកេត​​ រកបាន ៣គ្រាប់។
៦៖ NIETO RONDON ពាក់លេខ១០ របស់ក្លិបភ្នំពេញក្រោន រកបាន ៣គ្រាប់។

សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៥ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាលនេះ ស្វាយរៀងបានកំពុងឈរកំពូលតារាងបណ្តោះអាសន្ន និងមាន ១៥ពិន្ទុ បន្ទាប់ពីបានយកឈ្នះគូប្រជែងអង្គរថាយហ្គឺរ កាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ក្នុងលទ្ធផល ៥-២៕