(ភ្នំពេញ)៖ មិនធ្លាប់មានពីមុនមកនៅកម្ពុជា ១ថ្ងៃប្រកួត ៨គូ សុទ្ធតែកំពូលកីឡាករប្រដាល់ខ្លាំងៗ! ភេសជ្ជៈប៉ូវកម្លាំងវើក នឹងមានសន្និសីទសារព័ត៌មាន ពីការប្រកួត WURKZ ប្រដាល់គុនខ្មែរលំដាប់ថ្នាក់ពិភពលោក «សេនាគុនខ្មែរ យ័ន្ត ៨ ទិស» នៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល នៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ ចាប់ពីម៉ោង ២រសៀលតទៅ។
ព្រឹត្តិការណ៍ប្រកាសបើកការប្រកួតនេះ មានការផ្តល់កិត្តិយសចូលរួមដោយ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, លោក វ៉ា សុធា តំណាងទូរទស្សន៍ថោន, អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, លោក Tommy Kim តំណាង IPCC គុនខ្មែរ, កីឡាករប្រដាល់គុនខ្មែរប្រចាំទាំង ៨ ទិស, និងតារាចម្រៀងល្បីៗប្រចាំផលិតកម្មថោន។
ក្នុងនោះផងដែរ ភេសជ្ជៈប៉ូវកម្លាំងវើក បាននាំម៉ាស៊ីនទំនើប WURKZ Punching Machine មកកាន់សន្និសីទប្រកាសបើកការប្រកួតផងដែរ ដើម្បីឱ្យអ្នកគាំទ្រគុនខ្មែរមានឱកាសកម្តៅសាច់ដុំលេងហ្គេមជាមួយកីឡាករប្រដាល់ ប្រជែងគ្នារវាងហ្វេននិង Idol រួមទាំងការឈ្នះរង្វាន់ជាច្រើនពីភេសជ្ជៈប៉ូវកម្លាំងវើក។
កុំភ្លេចចូលរួមសន្នីសីទខាងមុខនេះទាំងអស់គ្នា! ថ្ងៃទី២២ មកជួបកីឡាប្រដាល់គុនខ្មែរទាំង ៨រូប លេងហ្គេមយករង្វាន់ និងជួបជាមួយតារាចម្រៀងល្បីៗនៃព្រះរាជាណាចក្រកម្ពុជា៕
* WURKZ បង្កើនថាមពលឥតឈប់ឈរ!