(ឡុងដ៍)៖ លោក Neil Warnock មិនមានការសោកស្តាយនោះទេ ខណៈលោកត្រៀមនឹងចាកចេញ ពីតំណែងជាអ្នកចាត់ការក្លិប Huddersfield Town ដែលលេងនៅលីគ Championship បន្ទាប់ពីការប្រកួតរបស់ពួកគេ ទល់នឹងក្រុម Stoke នាថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
បុរសវ័យ ៧៤ឆ្នាំរូបនេះ បានវិលត្រឡប់ពីការចូលនិវត្តន៍របស់លោក កាលពីដើមឆ្នាំនេះ ហើយបានដឹកនាំក្រុម Huddersfield Town ទៅកាន់តំបន់សុវត្ថិភាព មុនពេលចុះកិច្ចសន្យាបន្ត ១ឆ្នាំទៀត ក្នុងរដូវក្តៅនេះ។
Neil Warnock បានលើកឡើងថា «ខ្ញុំនៅតែគិតថា នេះជារឿងដ៏ល្អ ដែលខ្ញុំត្រឡប់មកវិញម្តងទៀត និងស្ថិរភាពបានត្រឡប់មកវិញ បើទោះបីជាវាជាពេលវេលាខ្លីក៏ដោយ ហើយខ្ញុំសូមជូនពរឲ្យក្លិប មានសំណាងល្អ ខ្ញុំនឹងនឹកកីឡាករគ្រប់គ្នា»៕