(អាមេរិក)៖ តារាចម្រៀងស្រីល្បីឈ្មោះរបស់អាមេរិក Ariana Grand និងស្វាមីរបស់នាង ត្រូវបានរាយាករណ៍មកថា ដើរដល់ផ្លូវបំបែក បន្ទាប់ពីអ្នកទាំងពីរបានរៀបការអស់រយៈពេលពីរឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Starits Times នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
តារាចម្រៀង Grande អាយុ៣០ឆ្នាំ បានដាក់ពាក្យប្តឹងលែងលះកាលពីថ្ងៃចន្ទសប្តាហ៍នេះ ទៅកាន់តុលាការទីក្រុង Los Angeles ដោយលើកឡើងពី «ភាពខុសគ្នាដែលមិនអាចផ្សះផ្សារបាន» ជាហេតុផលសម្រាប់ការបញ្ចប់ទំនាក់ទំនងប្តីប្រពន្ធ ខណៈប្តីរបស់នាងលោក Gomez អាយុ ២៨ឆ្នាំ ក៏បានដាក់ពាក្យសុំរំលាយកិច្ចសន្យាអាពាហ៍ពិពាហ៍របស់ពួកគេ នៅថ្ងៃដដែលនេះដែរ។
គួរជម្រាបថា មង្គលការរបស់តារាចម្រៀងល្បីឈ្មោះ Ariana Grande បានធ្វើឡើងនៅអំឡុងឆ្នាំ២០២១ ដោយរៀបចំឡើងបែបសាមញ្ញាបំផុត ប្រៀបដូចពិធីជប់លៀងអ៉ីចឹង ត្បិតថាមានមនុស្សត្រឹមតែ២០នាក់ចូលរួមបានប៉ុណ្ណោះ៕