(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ បានសហការជាមួយក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា និងនាយកដ្ឋានអភិវឌ្ឃទេសចរណ៍ និងវប្បធម៌ ដើម្បីស្តារពើកស្មៅដ៏ក្រាស់ៗ ដែលកកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹក ដូចជាកំប្លោក ស្លែកកនៅក្នុងទឹករយៈពេលយូរនៅក្នុងស្រះខាងកើតប្រាសាទបន្ទាយស្រី។
ការងារនេះធ្វើឡើងដើម្បីបរិស្ថាន និងលើកកម្ពស់សោភ័ណភាពស្រស់ស្អាតឡើងវិញ ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។
មុនពេលមានសកម្មភាពស្តារពើកស្មៅ ស្ថានភាពត្រពាំងនេះមើលទៅស្ទើរតែមិនឃើញផ្ទៃទឹកសោះ ដោយសារមានពើកស្មៅដ៏ក្រាស់ៗដុះជុំជិតនៅទីនោះ។ ក្រោយពេលការងារស្តារពើកស្មៅដ៏ក្រាសនេះរួចរាល់ អាជ្ញាធរជាតិអប្សរារំពឹងថាបរិស្ថាន និងសោភ័ណភាពនៅបរិវេណត្រពាំងនេះនឹងប្រែជាស្រស់ស្អាតឡើងវិញ ហើយក៏ជាទីទាកទាញ់ភ្ញៀវទេសចរមកកម្សាន្តនៅទីនោះផងដែរ៕