(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសហការជាមួយ Zara ក្នុងការផ្តល់ប្រូម៉ូសិនដ៏ពិសេសជូនអតិថិជនដែលប្រើប្រាស់ប័ណ្ណ ស្ថាបនា នូវទឹកប្រាក់ត្រឡប់ចំនួន ៤០,០០០រៀល រាល់ពេលទិញសម្លៀកបំពាក់នៅ Zara។

ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ អតិថិជនគ្រាន់តែចំណាយចាប់ពី ៤០០,០០០រៀល នៅហាងលក់សម្លៀកបំពាក់ Zara ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ដោយធ្វើការទូទាត់តាមរយៈប័ណ្ណម៉ាស្ទ័រកាត ឬ ប័ណ្ណវីសាស្ថាបនា។

ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ និងផ្ដល់ជូនសម្រាប់តែអតិថិជនទូទាត់តាមរយៈប័ណ្ណ ស្ថាបនា ២០០នាក់ដំបូងប៉ុណ្ណោះ។ ទឹកប្រាក់ត្រឡប់នឹងត្រូវបញ្ចូលទៅក្នុងគណនីអតិថិជនក្រោយថ្ងៃបញ្ចប់ប្រូម៉ូសិន។ សម្រាប់ការទិញទំនិញបញ្ចុះតម្លៃ លុបចោលការបញ្ជាទិញ ឬប្រតិបត្តិការសងប្រាក់វិញ មិនត្រូវបានរាប់បញ្ចូលក្នុងប្រូម៉ូសិនមួយនេះទេ។

រីករាយការផ្តល់ជូនពិសេសនេះជាមួយការទិញសម្លៀកបំពាក់ និងសម្ភារៈតុបតែងខ្លួនផ្សេងៗដែលអ្នកចូលចិត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះជាមួយមនុស្សជាទីស្រឡាញ់របស់លោកអ្នក។ ប័ណ្ណធនាគារ ស្ថាបនាទាំងអស់អាចប្រើប្រាស់ទូទាត់នៅទូទាំងពិភពលោក ហើយផ្តល់ជូននូវបទពិសោធន៍ធនាគារដែលងាយស្រួល និងរហ័ស ដោយមិនត្រូវការសាច់ប្រាក់ និងចំណេញពេលវេលា។ ប័ណ្ណធនាគារស្ថាបនាផ្តល់ជូននូវស្តង់ដារសុវត្ថិភាពខ្ពស់ ក្នុងការការពារការក្លែងបន្លំ និងចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

ធនាគារ ស្ថាបនា និង Zara រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងការអនុវត្តលើប្រូម៉ូសិននេះ ដោយមិនមានការជូនដំណឹងជាមុន។ សូមកុំឱ្យខកខានការផ្តល់ជូនដ៏ពិសេសមួយនេះ! ទៅកាន់សាខា ធនាគារ ស្ថាបនាដែលនៅជិតលោកអ្នកបំផុតដើម្បីស្នើប័ណ្ណម៉ាស្ទ័រកាត ឬប័ណ្ណវីសា ស្ថាបនានៅថ្ងៃនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនពិសេសនេះ សូមចូលទៅកាន់តំណភ្ជាប់៖ https://www.sathapana.com.kh/kh/promo-exclusive-card-zara. (https://www.sathapana.com.kh/kh/promo-exclusive-card-zara)

សូមបញ្ជាក់ថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧២សាខា ស្ថាបនា ព្រីមារណ៍ចំនួន៣ និងម៉ាស៊ីនអេធីអឹមជាង ៣៦០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន2 “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ៕