(ហាន់ចូវ)៖ ក្រុមកីឡាហែលទឹក និងគុនដាវកម្ពុជា បានចាប់ផ្ដើមការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzho ប្រទេសចិន នៅថ្ងៃទី២៤ ខែកញ្ញានេះ តែពុំទទួលបានលទ្ធផលល្អប្រសើរនោះទេ ។

សម្រាប់អត្តពលិកកីឡាហែលទឹក ដែលធ្វើការប្រកួតថ្ងៃនេះ រួមមានកីឡាករ ដឺ ឡាប៉ារ៉ង់ អង់ត្វ័ន ហែលរបៀបសេរី និងផ្ងារ ១០០ម៉ែត្រ, កីឡាករ មនត្រស ផានសុវណ្ណអារុន ហែលរបៀបសេរី ១០០ម៉ែត្រ និងកីឡាការិនី សុខ វរល័ក្ខណ៍ ហែលរបៀបកង្កែប ៥០ម៉ែត្រ ប៉ុន្ដែពុំមានអ្នកឆ្លងផុតវគ្គជម្រុះនោះទេ ។

ចំណែកអត្តពលិកកីឡាគុនដាវិញ គឺកីឡាការិនី ម៉ែន ម៉ូនីកា ដែលធ្វើការប្រកួតលើវិញ្ញាសាឯកត្តជននារី Women’s Epee Individual ក៏មិនបានឡើងវគ្គបន្ដដែរ ។

ខាងក្រោមនេះ គឺជាសកម្មភាពខ្លះៗ នៃការប្រកួតថ្ងៃដំបូងរបស់កីឡាហែលទឹក និងគុនដាវ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ៖

+