(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកួតកីឡាវាយសី ដើម្បីដណ្ដើមពានរង្វាន់របស់អង្គភាព។
ព្រឹត្តិការណ៍វាយសីដណ្ដើមពានរង្វាន់ អង្គភាពប្រឆាំងអំពើពុករលួយនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីសុខភាព សាមគ្គីភាព និងមិត្តភាព ព្រមទាំងពង្រឹងប្រសិទ្ធិភាពការងារផ្ទៃក្នុងផងដែរ។
ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ បានរកឃើញថា ជយលាភីលេខ១ បានទៅលើទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង និងលោក អ៊ុក សារ៉េន, លេខ២៖ លោក ផាន់ វណ្ណរ័ត្ន និងលោក ហេង តារារិទ្ធិ និងលេខ៣៖ កញ្ញា អ៊ុក ចាន់ សោភាតា និងលោក ស៊ាវ ចាន់ណារិទ្ធ៕