(សៀមរាប)៖ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅដើម្បីអភិរក្សរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក នាចុងខែកញ្ញានេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការ WSM/INSPIR Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូណេស៉ីបានរៀបចំសិក្ខាសាលានៅក្រុងសៀមរាប និងបានដឹកនាំសិក្ខាកាមចំនួនជាង៦០នាក់មកពី១២ប្រទេស ចូលរួមដាំស្មៅ និងដើមធ្នង់ចំនួន១២ដើម នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត (អតីតផ្សារយាងធំ) ដើម្បីទុកជាអនុស្សាវរីយ៍តំណាងប្រទេសនីមួយៗ៕