(ភ្នំពេញ)៖ មិត្តហ្វូនក៏ដូចក្រុមហ៊ុនទូរគមនាគមន៍ផ្សេងទៀតដែរ តែងតែបង្កើតកម្មវិធីនាំសំណាង សម្រាប់អតិថិជនរបស់ខ្លួន ដើម្បីបង្ហាញពីការដឹងគុណ និង ភាពស្មោះត្រង់ និងការគាំទ្ររបស់អតិថិជន។
កម្មវិធី «រដូវភ្លៀងនាំសំណាង» ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវឱកាសដើម្បីឈ្នះរង្វាន់ និងរង្វាន់ជាច្រើនដូចជាស្មាតហ្វូន និងរង្វាន់មានតម្លៃជាច្រើនផ្សេងទៀត។ ថ្មីៗនេះ ក្រុមហ៊ុន Metfone Wi-Fi បានប្រកាស និងប្រគល់រង្វាន់ម៉ូតូ Honda Click 125i និងទូរសព្ទ iPhone 14 Pro Max ដល់អ្នកឈ្នះពីកម្មវិធី «រដូវភ្លៀងនាំសំណាង» សម្រាប់ខែសីហា។
ប្អូនស្រី សេង សុវណ្ណនីតា ជាអ្នករស់នៅរាជធានីភ្នំពេញ គឺជាអ្នកឈ្នះរង្វាន់ម៉ូតូ Honda Click 125i ស៊េរី ឆ្នាំ 2023 ប្រចាំខែសីហាពីកម្មវិធី ប្អូនស្រីសម្តែងការសប្បាយហើយរំភើបចិត្តយ៉ាងខ្លាំងចំពោះពិធីប្រគល់រង្វាន់នេះ។ អារម្មណ៍នៃការឈ្នះម៉ូតូពីក្រុមហ៊ុនខ្ញុំពិតជាសប្បាយចិត្ត ព្រោះវាជារង្វាន់សម្រាប់អតិថិជន ដែលបានចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ។ វាក៏អាចជាមធ្យោបាយមួយសម្រាប់ក្រុមហ៊ុន ដើម្បីបង្ហាញពីការដឹងគុណរបស់ខ្លួនចំពោះការគាំទ្រ និងភាពស្មោះត្រង់របស់អតិថិជន។
កាន់តែពិសេសទៀតនោះមិត្តហ្វូនក៏បានរកឃើញអ្នកឈ្នះ iPhone 14 Pro Max ក្នុងកម្មវិធី «រដូវភ្លៀងនាំសំណាង» ប្អូនប្រុស ហង់ សុខា មកពីរាជធានីភ្នំពេញ រំភើបចិត្តដែលបានក្លាយជាម្ចាស់ iPhone 14 Pro Max ប្រចាំខែសីហានេះនៃកម្មវិធី «រដូវភ្លៀងនាំសំណាង» នេះពីមិត្តហ្វូន។
តាមការបញ្ជាក់ពីលោក ខាន់ និស្ស័យ នាយកនៃបណ្តាញសាជីវកម្ម បានឱ្យដឹងថា ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែតុលា ឆ្នាំ 2023 អតិថិជន Metfone Wi-Fi ទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីដូចជា ម៉ូតូ Honda Click 125i 6 រង្វាន់ iPhone 14 Series 6 រង្វាន់ អ៊ីនធឺណិតឥតគិតថ្លៃ 2 ខែ 30 រង្វាន់ និងជាពិសេសរង្វាន់ដ៏ធំអស្ចារ្យរថយន្ត Mazda CX3 2023 1 រង្វាន់។
ដើម្បីមានឱកាសចូលរួម អតិថិជនទាំងអស់គ្រាន់តែចុះឈ្មោះភ្ជាប់អ៊ីនធឺណិតថ្មី ហើយបង់ប្រាក់ចាប់ពី 3 ខែជាមុន ឬអតិថិជនដែលកំពុងប្រើប្រាស់គ្រាន់តែបង់ប្រាក់ចាប់ពី 3 ខែឡើងទៅ ដើម្បីទទួលបានលេខកូដសំណាងមួយ។ ការចាប់រង្វាន់នឹងធ្វើឡើងនៅសប្តាហ៍ទី 1 នៃខែនីមួយៗ ដោយមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេកប៊ុកផ្លូវការ Metfone Wi-Fi & Metfone៕