(សៀមរាប)៖ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា នាដើមខែតុលានេះ បានសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីចំនួន១៦រូបនៃអង្គការមូលនិធិហ្រ្វេដហូឡូ (The Fred Hollows Foundation) ដែលជាអង្គការអភិវឌ្ឍន៍របស់ប្រទេសអូស្ត្រាលី ផ្តោតលើសកម្មភាពការងារសុខភាពភ្នែក បានមកទស្សនកិច្ចនៅកម្ពុជា និងចូលរួមដាំស្មៅ និងដើមធ្នង់ចំនួន១៥ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីបន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការងចងចាំក្នុងតំបន់រមណីយដ្ឋានអង្គរផង៕