(ភ្នំពេញ)៖ ជាមជ្ឈមណ្ឌលអប់រំឈានមុខគេមួយ និងប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ទទួលស្គាល់ថាជាគំរូសម្រាប់សាលារៀនផ្សេងៗទៀតក្នុងប្រទេស មជ្ឈមណ្ឌលភាសា Aii ប្តេជ្ញាក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សមកពីមជ្ឈដ្ឋានចម្រុះ។

សាខាច្បារអំពៅនេះ គឺជាសាខាទី១០ និងជាការពង្រីកបន្ថែមចុងក្រោយបំផុតសម្រាប់គ្រួសារមជ្ឈមណ្ឌលភាសា Aii។ សាខាថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សិស្សានុសិស្សដែលរស់នៅក្នុងខណ្ឌច្បារអំពៅ និងដើម្បីបំពេញតម្រូវការកើនឡើងនៃការអប់រំប្រកបដោយគុណភាពសម្រាប់សតវត្សរ៍ទី ២១ នៅក្នុងតំបន់នេះ។

Aii សាខាច្បារអំពៅ មានទីតាំងស្ថិតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាន់កាប់ផ្ទៃដីទំហំ ៤,៥៣៣.៦០ ម៉ែត្រការ៉េ។

បំពាក់ដោយគ្រឿងសម្ភារទំនើបៗ បរិវេណសាលាមានបរិក្ខារជាច្រើនដូចជាកន្លែងទទួលភ្ញៀវ សួនកម្សាន្តក្នុងអគារ បន្ទប់កុំព្យូទ័រ ហាងសៀវភៅ Intercon ហាងទំនិញ Smart Mart បណ្ណាល័យ ហាងកាហ្វេ សួនកុមារ និងថ្នាក់រៀនធំទូលាយ។

Aii សាខាច្បារអំពៅ ក៏ដូចជាសាខាមជ្ឈមណ្ឌលភាសា Aii ទាំងអស់បន្តប្តេជ្ញាចិត្តឈរលើគុណតម្លៃស្នូលរបស់ខ្លួនជូនសិស្សានុសិស្សដូចជាការអប់រំប្រកបដោយគុណភាព ពង្រឹងវិន័យ និងការផ្តល់សេវាកម្មពិសេស។ មជ្ឈមណ្ឌលភាសា Aii ធានាថាសិស្សានុសិស្សនឹងទទួលបានកម្មវិធីអប់រំដ៏ល្បីល្បាញ នៅតាមសាខាដែលមានទីតាំងជាតំបន់យុទ្ធសាស្ត្រទូទាំងប្រទេសកម្ពុជា រួមមាន ម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វា ខេត្តតាកែវ ខេត្តសៀមរាប សែនសុខ និងច្បារអំពៅ។

ដើម្បីអបអរសាទរការបើកសម្ពោធសាខាច្បារអំពៅ មជ្ឈមណ្ឌលភាសា Aii សូមស្វាគមន៍ជាសាធារណៈចំពោះសិស្សានុសិស្ស និងអ្នកអាណាព្យាបាលទាំងអស់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ ការពង្រីកសាខានេះ គឺជាការសន្យាថានឹងផ្តល់ឱកាសសម្រាប់សិស្សានុសិស្ស មាតាបិតា និងសហគមន៍ទាំងមូលក្នុងការទស្សនាអគារសិក្សា និងបរិយាកាសសិក្សា និងស្វែងយល់បន្ថែមអំពីឱកាសសិក្សាពិសេសៗជូនសិស្សានុសិស្ស។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានលម្អិតអំពី Aii ច្បារអំពៅ សូមចូលមើលគេហទំព័រផ្លូវការ៖ www.chbarampov.aii.edu.kh។ អ្នកក៏អាចទាក់ទងមជ្ឈមណ្ឌលភាសា Aii តាមរយៈទូរស័ព្ទលេខ 012 908 487 ឬ 016 678 229 ឬទាក់ទងតាមរយៈអ៊ីម៉ែល [email protected]