(ភ្នំពេញ)៖ អតិថិជនភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រៀមខ្លួនចុះឈ្មោះរៀនបើកឡានឱ្យហើយទៅ ព្រោះឥឡូវនេះភេសជ្ជៈ EXPREZ បានបញ្ចេញរង្វាន់យ៉ាងសម្បើម ក្រោមក្រវិលកំប៉ុង។ 

ថ្មីៗនេះភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី បានចេញផ្សាយវីដេអូពាណិជ្ជកម្មថ្មីពីការដាក់រង្វាន់រថយន្តទំនើប Toyota Raize ដែលក្នុងនោះមានបង្ហាញពីភាពឡូយឆាយ ទាន់សម័យរបស់យុវវ័យសម័យថ្មី ដែលពួកគេបញ្ចេញភាពជាខ្លួនឯងក្រោយពីបានញ៉ាំភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី។

ក្នុងវីដេអូពាណិជ្ជកម្មដែលមានរយៈពេល ៤៥វិនាទី គេឃើញមានយុវជន យុវតី ដែលមានជា DJ , សិស្សសាលា និងអ្នកជិះស្គីអាជីព ដោយក្រោយពីបាន ញ៉ាំ ភេសជ្ជៈ EXPREZ ពួកគេបានជុំគ្នាបង្ហាញក្បាច់រាំ និងបញ្ចេញស្ទាយជិះស្គីឡូយៗថែមទៀតផង។ 

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀត វីដេអូពាណិជ្ជកម្មថ្មីរបស់ ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ឺរី បានដាក់រង្វាន់ធំសម្បើមនៅក្រោមក្រវិលកំប៉ុង ដោយរង្វាន់មានដូចជារថយន្ត TOYOTA RAIZE ជារៀងរាល់ខែ, ម៉ូតូ Honda Beat ស៊េរីថ្មី និងទឹកប្រាក់១០០០ដុល្លារ៕

ចង់ដឹងថាពិសេសបែបណានោះមកទស្សនាវីដេអូពាណិជ្ជកម្មនៅខាងក្រោម៖