(ភ្នំពេញ)៖ សេវាកម្មពពក បានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់អាជីវកម្មរបស់លោកអ្នកនៅក្នុងយុគសម័យឌីជីថលនេះ មិនថាការរក្សាទុកទិន្នន័យ ការប្រើប្រាស់កម្មវិធីឬជាឧបករណ៍សហការផ្សេងទៀត សេវាកម្មពពកបានពាំនាំមកនូវភាពងាយស្រួលដល់ការរស់នៅ និងការងាររបស់ពួកយើង។

ឥឡូវនេះឱកាសល្អបានមកដល់ហើយ ដើម្បីផ្តល់ភាពងាយស្រួលកក្នុងដំណើរចាប់ផ្តើមឆ្ពោះទៅរកបច្ចេកវិទ្យាពពកសម្រាប់អាជីវកម្មរបស់លោកអ្នក ក្រុមហ៊ុន COCloud បានសហការជាមួយ Tencent Cloud, Alibaba Cloud និង Huawei Cloud ផ្តល់ជូនVoucher ដែលមានទឹកប្រាក់ចំនួន ១០០​​ដុល្លារអាមេរិកសម្រាប់បើកគណនីប្រើប្រាស់ពពក។

១៖ Voucherទឹកប្រាក់តម្លៃ១០០ដុល្លាអាមេរិកសម្រាប់គណនីពពកជាអ្វី? Voucherទឹកប្រាក់តម្លៃ១០០ដុល្លាអាមេរិកនេះ គឺជាគោលការណ៍ផ្សព្វផ្សាយមានរយៈពេលកំណត់ ដែលមានការសហការគ្នារវាងក្រុមហ៊ុនម៉ាកពពកផ្សេងៗ និង COCloud ដែលផ្តល់ជូនសហគ្រាសសម្រាប់ការប្រើប្រាស់សាកល្បងនៃសេវាកម្មពពក និងធ្វើការសម្រេចចិត្តដោយត្រឹមត្រូវ

២៖ អត្ថប្រយោជន៍នៃការប្រើប្រាស់Voucher៖ ការប្រើប្រាស់Voucher អនុញ្ញាតឱ្យសហគ្រាស ឬបុគ្គលយល់ច្បាស់អំពីសមត្ថភាព តម្លៃ កម្រិតសុវត្ថិភាព និងព័ត៌មានផ្សេងទៀតនៃសេវាកម្មពពកជាមុន ដែលអាចឱ្យសហគ្រាសធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត។

៣៖ ធ្វើដូចម្តេចដើម្បីទទួលបានVocher? ចាប់ពីពេលនេះតទៅ គ្រាន់តែចូលទៅកាន់គេហទំព័រផ្លូវការរបស់ COCloud ឬ Telegram នឹងទាក់ទងមកកាន់ក្រុមការងារជំនាញរបស់ COCloud នឹងទទួលបានជំនួយក្នុងការបង្កើតគណនីពពក ហើយលោកអ្នកនឹងទទួលបាន Vocher ដែលមានតម្លៃទឹកប្រាក់ចំនួន១០០ដុល្លាអាមេរិចភ្លាមៗ