(ភ្នំពេញ)៖ គណនីបញ្ញើរុងរឿង របស់ធនាគារ ជីប ម៉ុង គឺជាគណនីបញ្ញើ មានកាលកំណត់ដាក់ជារៀងរាល់ខែ ដើម្បីសម្រេចគោលបំណងសន្សំប្រាក់ទិញទ្រព្យណាមួយ សន្សំដើម្បីការអប់រំកូន សន្សំដើម្បីដំណើរកំសាន្ត សន្សំដើម្បីចំណាយសុខភាព ឬសន្សំប្រាក់ចូលនិវត្តន៍។

លោកអ្នកអាចសន្សំប្រាក់បន្ថែមជារៀងរាល់ខែ ចាប់ពី ១០០ដុល្លារឡើងទៅ ហើយទទួលបានអត្រាការប្រាក់រហូតដល់ ៦.៥% ប្រចាំឆ្នាំ! ជាពិសេសនោះ ក្នុងករណីលោកអ្នកត្រូវការប្រាក់ប្រើប្រាស់បន្ទាន់ ហើយមិនចង់បិទគណនី លោកអ្នកក៏អាចស្នើកម្ចីរហ័សរហូតដល់ ៩០% នៃសមតុល្យគណនីប្រាក់បញ្ញើបានដែរ។

លោកអ្នកអាចអញ្ជើញមកគ្រប់សាខាទាំងអស់របស់ធនាគារ ជីប ម៉ុង ដើម្បីធ្វើការបើកគណនីនេះ។ សន្សំថ្ងៃនេះ សម្រេចសុបិន្តថ្ងៃស្អែក ជាមួយគណនីបញ្ញើរុងរឿង របស់ធនាគារ ជីប ម៉ុង៕

សម្រាប់ព័ត៌មានបន្ថែម៖ 081 811 911 / 066 811 911។