(ប៉ារីស)៖ ក្លិប Olympique Lyonnais សម្រេចបណ្តេញអ្នកចាត់ការ Fabio Grosso ចេញពីតំណែង ក្រោយពេលទទួលលទ្ធផលបានល្អ ដែលដឹកនាំ ៩ប្រកួត យកបានលទ្ធផលឈ្នះតែ ១លើកប៉ុណ្ណោះ ហើយក្លិបនេះបានកំពុងតែឈរនៅបាតតារាងលីគ Ligue 1, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

ការប្រកួតចុងក្រោយ ដែលលោក Grosso បានដឹកនាំ គឺជាការប្រកួតចាញ់ ២-០ ក្នុងលីគ ក្នុងនាមជាម្ចាស់ផ្ទះ ក្រោមថ្វីជើងក្លិប Lille ដែលធ្វើឱ្យក្លិប Lyon ស្ថិតនៅបាតតារាង ដោយមានត្រឹមតែ ៧ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១២ប្រកួតជាបណ្តោះអាសន្ន។

រំលឹកផងថា បុរសវ័យ ៤៦ឆ្នាំ ដែលជាអតីតកីឡាករអន្តរជាតិអ៊ីតាលី លោក Grosso ក៏ធ្លាប់លេងឱ្យក្លិប Lyon ចម្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩នោះ ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Lyon កាលពីខែកញ្ញា ជំនួសកន្លែងលោក Laurent Blanc។

ស្ថិតក្រោមការដឹកនាំរបស់លោក Grosso ក្លិប Lyon ដណ្តើមបានជ័យជម្នះតែមួយលើកនោះទេ នៅក្នុងលីគនារដូវកាលនេះ ចំណោម ៩ប្រកួតដែលលោកដឹកនាំមកនេះ ដោយបានយកឈ្នះក្លិប Stade Rennais កាលពីដើមខែនេះ ក៏ប៉ុន្តែមិនអាចចាកចេញពីបាតតារាងលីគ Ligue 1 បាននោះទេ ហើយប្រកួតខាងមុខក្លិប Lyon នឹងធ្វើដំណើរទៅជួបក្លិប Lens នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕